ភ្នំពេញ ៖ ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥។
គិតចាប់ពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ វីរយុទ្ធជនកម្ពុជា និងយោធាថៃ បានអនុវត្តបទឈប់បាញ់ ធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់ ស្របតាមសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការ ព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
១-ស្ថានភាពពលរដ្ឋភៀសសឹក៖ មានជនភៀសសឹក ១៤.៩៦៣នាក់ បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដែលធ្វើឱ្យជនភៀសសឹកនៅសល់សរុបមានចំនួន ៥៩៦.៩២៦នាក់ ក្នុងនោះស្ត្រី ៣១១.៥៩៩នាក់ និងកុមារ ១៨៧.៥៩៧នាក់។
២-ការបន្តបិទផ្អាក និងការដំណើរការឡើងវិញសេវាសាធារណៈជាមូលដ្ឋាន៖ ខេត្តបន្ទាយមានជ័យ មាន សាលារៀន៣៣០កន្លែង (រដ្ឋ២៤៦ ឯកជន៨៤) មន្ទីរពេទ្យ/មណ្ឌលសុខភាព៤កន្លែងនៅបន្តបិទផ្អាក ចំណែក១៥ កន្លែងទៀតបានដំណើរការឡើងវិញ ខណៈរដ្ឋបាលនៅថ្នាក់ស្រុក និងឃុំ-សង្កាត់ មួយចំនួនបន្តបិទផ្អាក។ ខេត្ត ព្រះវិហារ មានសាលារៀន៦១កន្លែង និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១៤កន្លែងនៅបន្តបិទផ្អាក ខណៈរដ្ឋបាលនៅ ថ្នាក់ស្រុក១ និងឃុំចំនួន៦ បានដំណើរការឡើងវិញ។ ខេត្តឧត្តរមានជ័យ មានសាលារៀន២៦០កន្លែង មន្ទីរពេទ្យ/មណ្ឌលសុខភាព១៦កន្លែង រដ្ឋបាលនៅថ្នាក់ខេត្ត១ ក្រុង-ស្រុក៤ អធិការដ្ឋាននគរបាល៤ ឃុំ-សង្កាត់១៥ និងប៉ុស្តិ៍ នគរបាលរដ្ឋបាល១៥កន្លែងបានបន្តបិទផ្អាក ខណៈមន្ទីរពេទ្យ/មណ្ឌលសុខភាព២កន្លែង រដ្ឋបាលស្រុក១ អធិការដ្ឋាន នគរបាល១ រដ្ឋបាលឃុំ៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាល៤កន្លែងបានដំណើរការឡើងវិញ។ ចំពោះបណ្តាស្រុក នៃ ខេត្តបាត់ដំបង ដែលរងផលប៉ះពាល់ គឺគ្រប់សាលារៀន មន្ទីរពេទ្យ/មណ្ឌលសុខភាព និងស្ថាប័នផ្តល់សេវាសាធារណៈ នានាទាំងស៊ីវិល និងកងកម្លាំងមានសមត្ថកិច្ច នឹងដំណើរការឡើងវិញចាប់ពីថ្ងៃទី៣០ ខែធ្នូនេះតទៅ។ ដោយឡែក ខេត្តកោះកុង មានសាលារៀន៦៦កន្លែងបានបន្តបិទផ្អាក។
៣-ផលប៉ះពាល់ និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល៖ គ្មានថ្មី។ គិតចាប់ពីថ្ងៃទី៧ ខែធ្នូមក ការ ខូចខាតទ្រព្យសម្បត្តិឯកជន សរុប រួមមាន ផ្ទះ១៦០ខ្នង អគារស៊ីវិលឯកជន៧ អគារស្នាក់នៅ/សណ្ឋាគារ៥ ស្ថានីយ៍ ប្រេង១ រថយន្ត៣៣គ្រឿង ម៉ូតូ១គ្រឿង លានទិញដំឡូង១ អគារឃ្លាំងទំនិញ១ បង្គោលអង់តែនទូរសព្ទ២ ជង្រុកស្រូវ១ និងសត្វពាហនៈ/សត្វព្រៃ២ក្បាល។ ការខូចខាតទ្រព្យសម្បត្តិសាធារណៈ សរុប រួមមាន សាលារៀន៧ មណ្ឌលសុខភាព ២ សំណង់អគារ១៤ វត្តអារាម៥ សាលាឆទាន១ រថយន្ត១គ្រឿង ប្រាសាទបុរាណ៤ ស្ពាន៥ ផ្សារ១ ផ្លូវ៣ និងប្រព័ន្ធ ផ្គត់ផ្គង់អគ្គិសនី១ទីតាំង។
៤-កិច្ចអន្តរាគមន៍រៀបចំផ្ទះសំបែង និងភូមិករពលរដ្ឋភៀសសឹក៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់ បានកំពុងបន្តយកចិត្តទុកដាក់ពិនិត្យ និង ដោះស្រាយកិច្ចការអាទិភាពជាច្រើនទៀត ដើម្បីធានាការវិលមករកប្រក្រតីភាព នៃសេវាសាធារណៈជាមូលដ្ឋាននៅ តាមបណ្តាក្រុង ស្រុក និងឃុំ-សង្កាត់ ជាពិសេសក្នុងខេត្តជាប់ព្រំដែនដែលបានបិទផ្អាកក្នុងរយៈកាលកន្លងមក។
ជាមួយគ្នានេះ សុវត្ថិភាព។ ក្នុងនោះរួមទាំងការដោះស្រាយបញ្ហាចំពោះមុខសម្រាប់ផ្ទះសំបែង និងភូមិករពលរដ្ឋដែលរងការខូចខាត ក៏បាននិងកំពុងខិតខំបង្កលក្ខណៈជូនជនភៀសសឹកឆាប់បានវិលត្រឡប់ទៅលំនៅឋានវិញប្រកបដោយ ការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ ទន្ទឹមនឹងការពិនិត្យនិងបន្តហាមឃាត់ការបង្ហោះអាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ទីកន្លែង គ្រប់ពេលវេលា រហូតដល់មានការណែនាំថ្មី។
៥-ករណីពលរដ្ឋស្លាប់ និងរបួស៖ គ្មានថ្មី។ ដូច្នេះ គិតចាប់ពីថ្ងៃទី៧ ខែធ្នូ មកដល់ម៉ោង៦ល្ងាចថ្ងៃនេះ មាន ពលរដ្ឋស្លាប់ចំនួន៣២នាក់ និងរបួសចំនួន៩៥នាក់។
ពាក់ព័ន្ធនឹងការវិវត្តចុងក្រោយក្នុងដំណើរស្វែងរកសន្តិភាព ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមប្រកាស គាំទ្រជំហរដ៏មោះមុត និងច្បាស់លាស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានគូសបញ្ជាក់ថា ការអនុវត្តបទ ឈប់បាញ់ មិនមែនជាការចុះចាញ់ ឬយកបូរណភាពទឹកដី និងអធិបតេយ្យជាតិ ទៅដោះដូរយកសន្តិភាពនោះឡើយ។ ផ្ទុយទៅវិញ គឺជាការតម្កល់ឧត្តមប្រយោជន៍ជាតិ និងសុខុមាលភាពប្រជាជនជាអាទិភាព តាមរយៈការប្រកាន់ខ្ជាប់ ភាពចាស់ទុំផ្នែកនយោបាយ ក្នុងមាគ៌ាសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ដើម្បីបញ្ចប់អរិភាពរវាងប្រទេសទាំងពីរ។ ជាងនេះទៅទៀត សូមជនរួមជាតិ ជឿជាក់លើរាជរដ្ឋាភិបាល រួបរួមស្មារតីជាតិខ្មែរតែមួយ និងត្រូវយកការលំបាកនេះធ្វើ ជាឱកាស ដើម្បីឱ្យខ្មែរគ្រប់រូបចេះពួតដៃគ្នាកសាងជាតិយើង ឱ្យកាន់តែរឹងមាំ និងកាន់តែប្រសើរឡើង។ ទន្ទឹមគ្នានេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា មានអំណរសាទរយ៉ាងក្រៃលែងចំពោះលទ្ធផល នៃកិច្ចប្រជុំទ្វេភាគី-ត្រីភាគី នៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមគោរពថ្លែងអំណរគុណ និងគាំទ្រយ៉ាងស្មោះស្ម័គ្រចំពោះ សម្តេច តេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញយុទ្ធសាស្រ្តការពារជាតិយ៉ាងត្រឹមត្រូវ ធ្វើឱ្យ ប្រជាជនកម្ពុជា ទាំងក្នុង និងក្រៅប្រទេស កាន់តែទទួលបានអារម្មណ៍កក់ក្តៅ ដែលមានប្រតិបត្តិករ គឺវីរយុទ្ធជនជួរមុខ ឈរជើងយ៉ាងរឹងមាំអង់អាចជាញជ័យ រយៈពេល២០យប់ ២១ថ្ងៃ ការពារអធិបតេយ្យជាតិ និងប្រជាជន។ យើង ទាំងអស់គ្នា សូមបន្ទន់កាយ សង្រួមចិត្ត គោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី និងសូមចូលរួមទទួលអារម្មណ៍ឈឺចាប់ និង ក្តីមោទនជាមួយក្រុមគ្រួសារ។ យើងក៏សូមជូនពរវីរយុទ្ធជន ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យឆាប់បាន ជាសះស្បើយ។ សូមជនរួមជាតិ បន្តស្មារតីព្រលឹងខ្មែរតែមួយជានិរន្តរ៍រៀងទៅ៕ រក្សាសិទ្ធដោយ៖សុទ្ធលី




















