Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់ក្រឡាប់ទូររថភ្លើងចំនួន៧ទូរ នៅខេត្តពោធិ៍សាត់ ត្រង់ចំណុចគីឡូលេខ១២៣

ខេត្តពោធិ៍សាត់ ៖ រថភ្លើងមួយខ្សែពេលកំពុងបើកតាមផ្លូវ ស្រាប់តែដាច់ក្បាលចេញពីទូ ក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង តែសំណាងមិនមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។ហេតុការណ៍នេះបានកើតឡើងនៅវេលាទៀបភ្លឺ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ ត្រង់ចំណុចមុខវត្តបំណក់ ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្នុងហេតុការណ៍គ្រោះថ្នាក់នេះ បានបណ្ដាលឲ្យខូចខាតទូស៊ីទែន៤, ទូរកុងតឺន័រ១ (ដាក់ស្រូវ) ទូរទទេ២ (មិនបណ្ដាលឲ្យរងរបួសមនុស្សទេ)។ អ្នកបើករថភ្លើងឈ្មោះ តៃ វីរីយ៉ា អាយុ៥៨ឆ្នាំ រស់នៅភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ៖ រថភ្លើងក្រោយពេលក្រឡាប់ក្បាលបានអូស១១ទូរ ចម្ងាយ២០០ម៉ែត្រពីកន្លែងក្រឡាប់។

បើតាមរបាយការណរបស់សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង៤និង ៣០ នាទីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ រថភ្លើងមួយខ្សែចេញដំណើរពីបាត់ដំបង ឆ្ពោះទៅកាន់រាជធានីភ្នំពេញ បានជួបឧប្បត្តិហេតុធ្លាក់ទូរថភ្លើងដឹកប្រេងឥន្ធនៈចេញពីដែករ៉ៃ លើផ្លូវដែកភាគខាងជើងចំណុចPK-123+350 ស្ថិតក្នុងភូមិកប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន៦ទូរ(ទូរទទេ) មិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់អ្នកបើកបរ អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវដែកឡើយ។
ក្រុមការងារនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Royal Railway Cambodia បានទៅដល់កន្លែងកើតហេតុភ្លាមៗដើម្បីអន្តរាគមន៍ និងយករថយន្តស្ទូចលើកទូរថភ្លើងមកដាក់លើផ្លូវដែកវិញ។
ក្រុមការងារបច្ចេកទេសកំពុងពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ ដោយមើលឃើញស្ថានភាពផ្លូវដែកខូចខាតប្រវែង១០០ម៉ែត្រ និងស្រុតមួយចំហៀងដោយសារទឹកហូរច្រោះបន្ទាប់ពីភ្លៀងធ្លាក់ជាបន្តបន្ទាប់ប៉ុន្មានថ្ងៃជាប់ៗគ្នានេះ។
ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ដែលទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាល តែងបានប្រកាសប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនទំនិញតាមរយៈផ្លូវដែក ប្រកបដោយប្រសិទ្ធភាព និងគួរឱ្យទុកចិត្តនៅទូទាំងប្រទេសកម្ពុជា។ក្រុមហ៊ុននឹងនៅតែបន្តប្តេជ្ញាចិត្តក្នុងការផ្តល់នូវសេវាកម្មអោយកាន់តែល្អជូនដល់អតិថិជនទាំងអស់ និងចូលរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
លទ្ធផល នៃការស្រាវជ្រាវលម្អិត នាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីក្រុមហ៊ុន Royal Railway Cambodia នឹងផ្សព្វផ្សាយនាពេលក្រោយ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×