Wednesday, September 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដមឃួង ស្រេង ៖ ការងារសំខាន់របស់យើងគឺកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ នៅថ្ងៃស្អែក

ភ្នំពេញ ៖ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ ក្នុងរយៈពេលកន្លះខែកន្លងមកនេះ កងកម្លាំង មន្ត្រីនិងក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញបានយកអស់កម្លាំងកាយចិត្ត ក្នុងការអនុវត្តការងារសំដៅធ្វើយ៉ាងណាឲ្យពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ នៅថ្ងៃស្អែកនេះដំណើរការទៅដោយភាពសប្បាយរីករាយ និងជោគជ័យ។

ឯកឧត្ដមឃួង ស្រេង បានថ្លែងយ៉ាងដូច្នេះនារសៀលថ្ងៃទី០៤ខែសីហា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់ សាធារណៈ និងពិនិត្យទីតាំងប្រារព្ធកម្មវិធីប្រគំតន្ត្រីជាក់ស្ដែង ដើម្បីអបអរសាទរពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ ” ថ្ងៃទី ០៥ សីហា ២០២៤ នៅមុខសាលមហោស្រពកោះពេជ្រ ព្រមទាំងរៀបចំពិធីអុជធូបសុំ សេចក្ដីសុខសេចក្ដី ចម្រើនដំណើរការកម្មវិធីប្រកបដោយរលូន ។

ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍បន្តទៀតថា៖ ការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ ” នេះជាផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជាតិកម្ពុជាយើង។ គម្រោងព្រែកជីកហ្វូណន-តេជោ ជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យបន្តសម្រេចបានដើម្បីផលប្រយោជន៍ខ្មែរជំនាន់ក្រោយ។ យើងពិតជាមានភព្វវាសនាណាស់ ដែលបានចូលរួម លើការងារព្រែកជីកហ្វូណន-តេជោនេះ។

ឯកឧត្ដមឃួង ស្រេង បានបញ្ជាក់ថា៖ ការងារសំខាន់របស់យើងគឺកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ នៅថ្ងៃស្អែកនេះ ដែលទាមទារឲ្យកងកម្លាំងនិងអាជ្ញាធរខណ្ឌទាំង១៤ យកអស់មម្លាំងកាយចិត្ត ក្នុងស្មារតីខ្មែររួមជាតិតែមួយ ធ្វើយ៉ាងណាឲ្យពិធីនេះដំណើរទៅដោយរលូន មានសុខសុវត្ថិភាពជាមួយនិងភាពសប្បាយរីករាយ។

គម្រោងព្រែកជីកហ្វូណន-តេជោនឹងបើកការដ្ឋាននៅព្រឹកថ្ងៃទី៥សីហាឆ្នាំ២០២៤ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះដែរគ្រប់ខណ្ឌ គ្រប់មន្ទីរចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ក៏មានការរៀបចំអបអរសាទរ ពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោនេះដែរ ដោយធ្វើឡើងនៅតាមអង្គភាពរៀងៗខ្លួន មានទាំងការដាក់ទង់ជាតិ ទង់សាសនា និងការទូងស្គ ឲ្យមានភាពគគ្រឹកគគ្រែងក្នុងស្មារតីជាតិតែមួយ។ ដោយឡែក វិហារសាសនានានា នៅក្នុងភូមិសាស្ត្រ
រាជធានីភ្នំពេញ ក៏មានការទូងស្គបែបនេះផងដែរ។

ក្រោយពិធីបើកការដ្ឋានបានបញ្ចប់ ពោលគឺនៅរាត្រីថ្ងៃទី៥សីហាឆ្នាំ២០២៤ នឹងមានការប្រគុំតន្ត្រី នៅមុខសាលមហោស្រពកោះពេជ្រ ដែលមានសិល្បករ និងកីឡាករ ល្បីៗរបស់កម្ពុជានិងមានអ្នកចូលរួមប្រមាណជាង១ម៉ឺននាក់ ជាមួយនិងការ រៀបចំបាញ់កាំជ្រូចនៅទន្លេ៤មុខចំនួន២លើក នោះគឺនៅម៉ោង៧និង២០នាទី១លើក និងទី២នៅម៉ោង៩និង៩យប់មួយលើកទៀត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×