Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ធំ​២​គ្រឿង​បុក​គ្នា របួស​មនុស្ស ៣ នាក់ គៀប​ជាប់​នៅក្នុង​កាប៊ីន​

spot_img

​កំពង់ឆ្នាំង​៖​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាល​ម៉ោង​៥​និង​១៣​នាទី​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ត្រង់​ចន្លោះ​គីឡូ​ម៉ែត​លេខ ៨៥.៨៦​ស្ថិតក្នុង​ភូមិ​ព្រៃពួច ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​។​

​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ករ​ឡើង រថយន្ត​ម៉ាក HYNDAI ពាក់​ស្លាក​លេខ ពោធិសាត់​៣A.0755 ដឹក​បន្លែ ផ្លែឈើ និង​រថយន្ត​មួយ​គ្រឿង​ទៀត​ពាក់​ស្លាក​លេខ ក្រចេះ 3A.0219 ក្នុងទិសដៅ​ច្រាស់​គ្នា​និង​បុក​គ្នា​ពេញទំហឹង​បណ្តាលអោយ​មនុស្ស​៣​នាក់​រង​របួសធ្ងន់​និង​ស្រាល​។​

​ក្រោយពេល​កើតហេតុ​រថយន្ត​បង្ក​រទាំង​២​គ្រឿង​ត្រូវ​កម្លាំង​ប៉ូលីស​អូស​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង​រង់ចាំ​ធ្វើ​ការដោះស្រាយ​ទៅតា់​និតិវិធី​ច្បាប់​។​

​គេ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជនរងគ្រោះ​នៅឡើយ​ទេ​រហូត​មក​ដល់​នឹងរ​សៀ​ល​ថ្ងៃទី​២២ វិច្ឆិកា​នេះ​៕ ដោយ​៖ ចៅ សន​

spot_img
×