Monday, May 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជួល​រថយន្ត ២​គ្រឿង បែរជា​យក​ទៅ​បញ្ចាំ ត្រូវ​ម្ចាស់​ប្តឹង ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន

spot_img

​កណ្តាល ​៖ ប៉ូលិស​ស្រុក​ស្អាង ឃាត់ខ្លួន​បុរស​ម្នាក់ តាម​បណ្តឹង​របស់​ជនរងគ្រោះ ដែល​ឆបោក​រថយន្ត​២​គ្រឿង និង​ប្រាក់​ជាង​៦​ពាន់​ដុល្លារ ដែលប្រតិបត្តិការ​នេះ ធ្វើឡើង​នៅ​ថ្ងៃទី ១៦​សីហា​២០១៨ វេលា​ម៉ោង ១៣.០០​នាទី នៅ​ចំនុច​ភូមិ​ព្រែក​រុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្ដាល​។​

​ជនរងគ្រោះ ឈ្មោះ សេង ប៊ុន​សិញ ភេទ​ប្រុស អាយុ ៤១​ឆ្នាំ​ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ព្រែក​ស្នាយ ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្ដាល​។ ជនសង្ស័យ​ឈ្មោះ ឃិន វឌ្ឍនា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​:​បុគ្គលិក​ក្រុមហ៊ុន មាន​ទីលំនៅ​ភូមិ​ព្រែក​រុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្ដាល ។ សម្ភារ​បាត់បង់​រួមមានៈ រថយន្ដ​ចំនួន ២​គ្រឿង​ម៉ាក​LEXUS RX300 ចំនួន ១​គ្រឿង ស្លាក​លេខ​ភ្នំពេញ 2AU.7052 ម៉ាក​HIYUNDAI MIGTHIY ស្លាក​លេខ​​ភ្នំពេញ​3B.9486 និង​ប្រាក់ដ​ល្លារ​ចំនួន​: ៦៦៣០​ដុល្លារ​។ វត្ថុតាង​ចាប់យក​(​គ្មាន​) ។

​នគរបាល​មូលដ្ឋាន បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៦​សីហា​២០១៨ វេលា​ម៉ោង ១០និង៣០​នាទី ឈ្មោះ​ឃុន វឌ្ឍនា បាន​ធ្វើ​កិច្ចសន្យា​ទិញ​លក់​រថយន្ត ១​គ្រឿង​ម៉ាក COROLA សេរី​ឆ្នាំ​1994 ក្នុង​តំលៃ ៣៩០០​ដុល្លារ ដោយ​សន្យា​ប្រគល់​លុយ​នៅ​ម៉ោង​១៤.០០​នាទី ថ្ងៃ​ខែ​ដដែល​ឲ្យ​ជនរងគ្រោះ​។ លុះដល់​ម៉ោង​កំណត់​ជនរងគ្រោះ​មក​យក​លុយ​មិនបាន ហើយ​ជនរងគ្រោះ ក៏​សួរ​ទៅ​ជនសង្ស័យ​ពី​ឡាន​ចំនួន​២​គ្រឿង ដែល​ជនសង្ស័យ​បាន​ជួល​ពី​ជនរងគ្រោះ រយៈពេល​២​ខែ​កន្លងមក​នោះ​នៅឯណា ? ជនសង្ស័យ​បាន​ឆ្លើយថា​​ ៖ រថយន្ត​ទាំង​២​គ្រឿង​នោះ ខ្លួន​បាន​យក ទៅ​ដាក់បញ្ចាំ​នៅ​នឹង​ឈ្មោះ ផល វិចិត្រ ភេទ​ប្រុស អាយុ​ជាង ៣០​ឆ្នាំ លក់​សាំង​នៅ​គល់​ស្ពាន​ព្រែក​សំរោង​តាខ្មៅ ត្រើយ​ខាងកើត ក្នុង​តំលៃ ១៥.០០០​ដុល្លារ ។ ទន្ទឹម​នោះ​ជនសង្ស័យ បាន​ចង​ការប្រាក់​ពី​ជនរងគ្រោះ​ចំនួន​សរុប ២.៧៣០​ដុល្លារ នៅ​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១៨​បន្ថែមទៀត ថា​យក​ទៅ​ទិញ​ប្រេង​។​

បន្ទាប់មក​ជនរងគ្រោះ បាន​មកប្ដឹង​សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង ។​ ​ក្រោយ​ទទួល​បណ្ដឹង កម្លាំង​សមត្ថកិច្ច​បាន​ហៅ​ឈ្មោះ ឃិន វឌ្ឍនា មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ស្អាង​។​ ​នៅវេលា​ម៉ោង​១៨​និង​១០​នាទី​ថ្ងៃ​ទី​១៦​ខែ​សីហា​ឆ្នាំ​២០១៨ លោក​លាវ ស្រេង ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​កណ្ដាល អនុ​ញ្ញាតឲ្យ​ឃាត់ខ្លួន ឈ្មោះ​ឃិន វឌ្ឍនា ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×