ក្នុងសម័យទំនើបបច្ចុប្បន្នេះ លុយគឺជារបស់ដែលសំខាន់បំផុត ហើយប្រសិនយើងជាអ្នកក្រ មិនមានអ្វីសោះ ពុំសូវមាននរណាចង់រាប់អានយើងនោះទេ យើងបានត្រឹមតែគេស្គាល់ប៉ុណ្ណោះ។
មនុស្សមួយចំនួនចូលចិត្តវាយតម្លៃអ្នកនៅជុំវិញខ្លួន លើរូបរាង និងសំបកក្រៅរបស់ពួកគេ។ ការពិសោធន៍សង្គមនេះអាចបញ្ជាក់បានថា ប្រសិនជាអ្នកមានរូបរាងខាងក្រៅមិនល្អ វាអាចជាបញ្ហាសម្រាប់ជីវិតរបស់អ្នក។
ការពិសោធន៍ចាប់ផ្តើមដោយបុរសអ្នកមានម្នាក់ ដោយគាត់ក្លែងខ្លួនធ្វើជាជនអនាថា និងស្លៀកពាក់សំលៀកបំពាក់រហែក និងចាស់។
គាត់ក៏បានយកដីបន្តិចមកប៉ាត់ផ្ទៃមុខរបស់គាត់ មុនពេលគាត់បានដើរតំរង់ទៅ ភោជនីដ្ឋានមួយ ប៉ុន្តែនៅពេលគាត់ទៅដល់ ហើយបំរុងនឹងចូល ស្រាប់តែបុគ្គលិកទទួលភ្ញៀវ មិនឲ្យគាត់ចូល និងប្រាប់គាត់ថា គាត់ស្លៀកពាក់បែបនោះ មិនអាចចូលបាននោះទេ ហើយប្រាប់គាត់ឲ្យទៅរក ភោជនីដ្ឋានផ្សេង។
ទោះបីគាត់ព្យាយាមប្រាប់បុគ្គលិកភោជនីដ្ឋានយ៉ាងណាក៏ដោយ ថាគាត់ចង់ទិញភីហ្សា នៅតែបុគ្គលិកនោះមិនព្រមឲ្យគាត់ចោល ហើយគាត់ក៏សម្រេចដើរចេញទៅ ប៉ុន្តែ ២០នាទីក្រោយមកគាត់ក៏បានត្រឡប់មកវិញ ហើយបុគ្គលិកនោះភ្ញាក់ខ្លួន និងសម្តែងការសោកស្តាយចំពោះទង្វើរបស់គាត់៕ សុភ័ក្ត្រ
ប្រភព៖ Good Times