ពស់វែកដ៏ធំ១ក្បាល ត្រូវបានចាប់បាននៅក្នុងភោជនីយដ្ឋានមួយ នៅភាគខាងជើងនៃទីក្រុង Nakhon Si Thammarat កាលពីថ្ងៃចន្ទ «ទិវាមាតា» ប៉ុន្តែ ម្ចាស់ភោគជនីយដ្ឋានពណ៌នាថាវាជាសញ្ញាផ្តល់នូវពរជ័យមួយ ។
ស្ត្រីឈ្មោះ Kanchana Saeton ដែលជាម្ចាស់ភោជនីយដ្ឋាន «somtam» នៅក្នុងស្រុក Thung Song បានបង្ហោះរូបភាពជាច្រើននៅលើ Facebook បង្ហាញអ្នកចាប់ពស់ម្នាសក់ លើកកាន់ពស់វែកប្រវែង ៥ ម៉ែត្រ ដ៏ធំ១ក្បាល ជាមួយដៃទទេរបស់គាត់ បន្ទាប់ពីគាត់បានចាប់វាចេញពីកន្លែងលាក់ខ្លួនរបស់វា ។
Kanchana និយាយថា អតិថិជនជាច្រើន និងកូនៗរបស់ពួកគេ បានរត់មករកនាង បន្ទាប់ពីពួកគេបានប្រទះឃើញសត្វពស់១ក្បាល កំពុងស្ថិតនៅខាងក្រៅជួរបង្គន់ភោជនីយដ្ឋាន ។
ដូចដែលជនជាតិថៃជាច្រើនដែលជឿថា សត្វពស់គឺជាសត្វដែលមានវិញ្ញាណ អ្នកស្រី Kanchana បានសរសើរនៅក្នុងផ្នែកបញ្ចេញមតិយោបល់ថា ពស់វែកអាចជាអ្នកថែរក្សានៃដែនដី ដែលភោគជនីយដ្ឋានរបស់នាងស្ថិតនៅ ។
នាងបានសរសេរនៅចំណងជើងរូបភាពថា៖ «អ្នកការពារនេះនៅទីនេះ គឺគួរគោរពកោតខ្លាចខ្លាំងណាស់» ។ «ក្នុងរយៈពេល ១០ ឆ្នាំ មកនេះ ចាប់តាំងពីខ្ញុំបើកភោជនីយដ្ឋាន ខ្ញុំទើបតែបានឃើញវាជាលើកដំបូងនៅថ្ងៃនេះ ។ ព្រោះខ្ញុំគ្រាន់តែធ្លាប់សុបិន្តអំពីវាប៉ុណ្ណោះ» ។
ទោះយ៉ាងណា ពស់វែកនេះ ចុងក្រោយ ត្រូវបានគេយកទៅព្រលែងចូលធម្មជាតិរបស់វាវិញ នៅក្នុងរូង Yai Si Wang ក្បែរនោះ ៕ ចន្ទី (Coconuts)