Tuesday, May 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចបង្រ្កាបជនសង្ស័យម្នាក់ ពាក់ព័ន្ធបទល្មើសឆបោកប្រាក់ តាមរូបភាពលួចចូលគ្រប់គ្រងគណនីហ្វេសប៊ុក និងខ្ចីប្រាក់សាច់ញាតិ មិត្តភត្តិ អាជីវករ

ភ្នំពេញ ៖ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវបង្រ្កាបលើបទល្មើសឆបោកប្រាក់ តាមរូបភាពលួចចូលគ្រប់គ្រងគណនីហ្វេសប៊ុក (Facebook) និងខ្ចីប្រាក់សាច់ញាតិ មិត្តភត្តិ អាជីវករ ក្រោមការសម្របសម្រួលដោយអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។

ការបង្ក្រាបនេះ បានឃាត់ខ្លួនបានជនសង្ស័យ ១រូប ឈ្មោះ ហ.ត ភេទប្រុស ជនជាតិខ្មែរ និងបានសារភាពថា ខ្លួនបានលួងលោម បោកបញ្ឆោត យកអត្តសញ្ញាណអ្នកដទៃទៅបង្កើតគណនីធនាគារ ដើម្បីធ្វើជាមធ្យោបាយទទួលផលនៃបទល្មើសឆបោកប្រាក់ក្រោមរូបភាពខាងលើ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់នីតិវិធីបន្ត។

នាយកដ្ឋានសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្ន ក្នុងការអូសទាញរបស់ជនមិនស្គាល់អត្តសញ្ញាណ ឱ្យបើកគណនីធនាគារ ឬប្រើប្រាស់អត្តសញ្ញាណផ្ទាល់ខ្លួន ដើម្បីទទួលប្រាក់ពីបទល្មើស ដោយទទួលបានកម្រៃពីអំពើទាំងនោះ គឺជាចំណែកក្នុងការប្រព្រឹត្តិបទល្មើស នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×