Tuesday, September 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វណ្ណដា​ ឡើងឆាក Olympic ផ្អើលពិភពលោក

ភ្នំពេញ ៖ ជាប្រវត្តិសាស្ត្រ! សិល្បករខ្មែរតារាចម្រៀងរ៉េប វណ្ណដា បានចូលរួមសម្តែង ក្នុងព្រឹត្តិការណ៍បិទកីឡាអូឡាំពិក 2024 នៅទីក្រុងប៉ារីស ប្រទេសបារាំង។

បើតាមស្ថានទូតបារាំងប្រចាំកម្ពុជា នាព្រឹកថ្ងៃចន្ទនេះ បានឲ្យដឹងថា អស្ចារ្យណាស់ Vann Da – វណ្ណដា! តារារែបកម្ពុជាដ៏ល្បីឈ្មោះបានច្រៀងនៅចំពោះមុខពិភពលោកកាលពីយប់មិញ ក្នុងពិធីបិទកីឡាអូឡំាពិកប៉ារីស៍២០២៤។
មុនពេលកម្ពុជាដណ្តើមបានមេដាយអូឡាំពិកលើកដំបូងរបស់ខ្លួននៅថ្ងៃណាមួយ ឈ្មោះរបស់វ៉ាន់ដានឹងចារឹកទុកក្នុងប្រវត្តិសាស្រ្តនៃការចូលរួមរបស់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក!

តារាចម្រៀង Rap របស់ប្រទេសកម្ពុជា លោក វណ្ណដា ( Vann Da) នៅយប់មិញនេះ បានបង្ហាញខ្លួនលើឆាក នៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ដោយលោកបានច្រៀងបទចម្រៀង «Time to Rise»។

ការបង្ហាញខ្លួនរបស់តារាកម្ពុជា លើឆាកកម្មវិធីលំដាប់ពិភពលោកនេះ គឺជាកិត្តិយសដ៏ធំធេងមួយសម្រាប់កម្ពុជា។ ការបង្ហាញរបស់ វណ្ណដា បានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា។

សូមរំលឹកថា ការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ បានចាប់ផ្តើមនៅថ្ងៃទី២៦ ខែកក្កដា ដល់បិទបញ្ចប់នៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។

សហរដ្ឋអាមេរិក បានទទួលមេដាយច្រើនជាងគេ ១២៦មេដាយ (មាស៤០ ប្រាក់៤៤ និងសំរិទ្ធ ៤២) , ប្រទេសចិន ៩១មេដាយ (មាស ៤០ ប្រាក់២៧ និងសំរិទ្ធ២៤) និងជប៉ុន ៤៥មេដាយ (មាស២០ ប្រាក់១៣ និងសំរិទ្ធ១៣) ខណៈម្ចាស់ផ្ទះបារាំង ឈរនៅលេខ៥ មាន៦៤មេដាយ (មាស ១៦ ប្រាក់ ២៦ និងសំរិទ្ធ២២)៕ រក្សាសិទ្ធដោយ ៖​ សុទ្ធលី

spot_img
×