Victoria’s Secret Fashion Show គឺជាកម្មវិធីបង្ហាញម៉ូតសំលៀកបំពាក់ខាងក្នុងរបស់សុភាពស្ត្រី ដែលមានការរចនាយ៉ាងប្រណីតអំពីអ្នកច្នៃម៉ូតដ៏ប៉ិនប្រសប់ ជារៀងរាល់ឆ្នាំកម្មវិធីមួយនេះត្រូវបានក្លាយទៅជា Fashion Show ដែលគេគ្រប់គ្នា បានទន្ទឹងចាំមិនថាតែតារាធំៗសូម្បីតែ designers ល្បីៗឯទៀតក៏ចាំមើលការតុបតែងឆាកហើយអ្នកចំរៀងណាខ្លះនឹងមកច្រៀងអមឆាក សម្រាប់ការដើររបស់ ទេពអប្សរទាំងនេះ (the Victoria’s Secret Angels)។
កម្មវិធីមួយនេះបានចាប់ផ្ដើមតាំងពីឆ្នាំ1995 ដោយទេពអប្សរទាំងអស់ត្រូវបានគេធ្វើការជ្រើសរើសយ៉ាងល្អិតល្អន់មុននឹងសម្រេចថាអ្នកណានឹងត្រូវបានបំពាក់ស្លាប ដែលនិងបានងារថាជា ទេពអប្សរ (the Victoria’s Secret Angels) និងអ្នកដែលមិនមានស្លាបគឺមានងារជា (Victoria’s Secret Models) ហើយឆ្នាំនេះគឺជាលើកទី 22 ហើយ ដោយពីមួយឆ្នាំទៅមួយឆ្នាំមានតារាធំជាច្រើនបានរង់ចាំនូវលិខិតអញ្ជើញដើម្បីបានទៅចូលរួម៕ ដោយ: ក្ខិណី