Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងអប់រំ មិនហាមឃាត់គ្រូបើកបង្រៀនគួរនោះទេ តែកុំយកវិញ្ញាសាដែលរៀនទៅធ្វើជាប្រធានបទប្រលង

ខេត្តកំពង់ចាម : ក្រសួងអប់រំ មិនបានហាមឃាត់លោកគ្រូ អ្នកគ្រូ ឲ្យបើកម៉ោងបង្រៀនគួរសិស្សនោះទេ ហើយក៏មិនត្រូវយកមេរៀនដែលរៀនគួរនោះ មកចេញក្នុងម៉ោងប្រឡងនៅសាលារដ្ឋដែរ, នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ នាព្រឹកថ្ងៃទី១២ ខែសីហា  ឆ្នាំ២០២៤ ធ្វើឡើងនៅឯសាលប្រជុំនៃមន្ទីរអប់រំ យុវជ ននិងកីឡាខេត្តកំពង់ចាម មានការចូលរួមពីសំណាក់លោក អ៊ុន ចាន់ដា អភិបាលខេត្ត លោកអភិបាលស្រុក-ក្រុងទាំង១០ក្នុងខេត្ត។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាមានប្រសាសន៍ថា ជាមួយគ្នានេះ ក្រសួងមានផែនការពង្រីកសាលាគំរូឲ្យបានកាន់តែច្រើននៅក្នុងប្រទេសកម្ពុជាទៀតផង។ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នេះគឺបានបន្តវេនពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានបញ្ចប់នៅភ្លើងសង្គ្រាមអស់រយៈពេលជាង៣ទសវត្សរ៍ បាននាំមកនូវសុខសន្តិភាពពេញលេញ, ហើយវិស័យអប់រំសិក្សាធិការពីមួយអាណត្តិទៅមួយអាណត្តិ ត្រូវបានគេមើលឃើញមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងនោះ ខេត្តកំពង់ចាមសាលាគំរូកំពុងតែក្លាយជាការចាប់អារម្មណ៍សម្រាប់ឱ្យសិស្សបង្កើនចំណេះដឹងកាន់តែល្អជាងមុន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថ្លែងថា ក្នុងរយៈពេល ២៥ឆ្នាំកន្លងទៅនេះ ខឿនសេដ្ឋកិច្ចជាតិរបស់កម្ពុជា គឺមានការអភិវឌ្ឍន៍ក្នុងកំណើន ៨% ហើយវិស័យហេដ្ឋារចនាសម្ព័ន្ធនានា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយឡែកនៅក្នុងខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្ត គឺមានសាលារៀនគំរូក្នុងចំណោមសាលាទាំងប្រាំនៅទូទាំងប្រទេសកម្ពុជា។

ដោយឡែក វិទ្យាល័យកំពង់ចាម ដែលជាសាលាគំរូ នឹងត្រូវយកទៅអនុវត្តនៅតាមបណ្ដាខេត្តផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា, នៅឯស្រុកកងមាស គឺមានវិទ្យាល័យពាមជីកង ត្រូវបានប្រែក្លាយជាសាលាជំនាន់ថ្មី គឺមានលក្ខណៈស្អាតទាំងសាលា និងបរិស្ថាន។ ក្នុងនាមរូបលោកជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកកងមាស ក៏បានជួយពង្រឹងដល់វិទ្យាល័យខ្ចៅ វិទ្យាល័យកងតាណឹង ដោយបានដាក់គ្រូបង្រៀនល្អៗជួយបង្រៀនដើម្បីឲ្យសិស្សមានចំណេះដឹងកាន់តែល្អប្រសើរជាងមុន។ ជាក់ស្ដែង លទ្ធផលប្រឡងបាក់ឌុបចេញមក គឺមានការប្រែប្រួលច្រើន អត្រាសិស្សប្រឡងជាប់ពីក្នុងរង្វង់ ៤៥% កើនរហូតដល់ ៩៥% ចំណែកសិស្សដែលជាប់និទ្ទេសA មានចំនួន ៣នាក់, ហើយសិស្សដែលប្រឡងជាប់មានចំនួន ១០០០នាក់ ត្រូវបានផ្ដល់អាហាររូបករណ៍ ឲ្យទៅរៀននៅតាមសាកលវិទ្យាល័យ មហាវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

×