ជារៀងរាល់ឆ្នាំ ឲ្យតែដល់វេលាទទួលអបអរឆ្នាំថ្មី រថយន្តរាប់រយគ្រឿងបានត្រូវដុតឆេះខ្ទេច បំណងបណ្តេញគ្រោះស៊យ និងកង្វល់ឆ្នាំចាស់ស្វាគមន៍ឆ្នាំថ្មី ។
ទំនៀមទម្លាប់ចម្លែកនេះ ប្រព្រឹត្តទៅជាង ២០ឆ្នាំហើយ នៅតាមតំបន់ជាយក្រុង ប្រទេសបារាំង ។ នៅបណ្តាថ្ងៃដំបូងឆ្នាំ ២០១៥ រដ្ឋមន្ត្រីមហាផ្ទៃបារាំង Canzenuve ប្រកាសថា “ចំនួនរថយន្តត្រូវផុតចោលឆ្នាំនេះថយចុះ ១២% ប្រៀបនឹងចំនួនរថយន្តត្រូវផុត 1.067 គ្រឿង នាឆ្នាំ ២០១៤ ។ លោកបានបញ្ជាក់ប្រាប់ទៀតថា មនុស្ស ៣០៨នាក់ បានត្រូវចាប់ខ្លួននៅយប់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៤ ក្នុងនោះមនុស្ស ២១៥១ នាក់ បានត្រូវឃុំខ្លួន ។
ជំនឿដុតរថយន្តបណ្តេញគ្រោះចង្រៃ មានជាង ២០ឆ្នាំហើយ ។
ការដុតរថយន្តស្វាគមន៍ឆ្នាំថ្មី ចាប់ផ្តើមកើតមាននៅបណ្តាឆ្នាំ ១៩៩០ នាតំបន់ពលរដ្ឋក្រីក្រនៅទីក្រុង Strasbourg ។ រហូតទល់ពេលនេះ គេនៅឃើញមានទំនៀមទម្លាប់ “ចម្លែក” ស្វាគមន៍ឆ្នាំថ្មី ក្នុងស្រទាប់យុវវ័យបារាំង ៕ ចន្ទ្រា