យន្តហោះ Tu-22 M3M ជា “គំរូយន្តហោះទំនើបកម្មខ្លាំងបំផុត” ផ្តើមពីយន្តហោះ Tu-22M3 ដែលបច្ចុប្បន្នទ័ពអាកាសរុស្ស៊ីមានប្រមាណ១០០គ្រឿង ហើយបានចេញប្រតិបត្តិការច្រើនលើកនៅស៊ីរី ។

យន្តហោះទម្លាក់គ្រាប់លឿនជាងសំឡេងថ្មីនេះ អាចហោះហើរក្នុងល្បឿន Mach 5 (លឿនជាងសំឡេង ៥ ដង) អាចបាញ់កាំជ្រួចចំគោលដៅលើសមុន ១០ដង និងងាយបញ្ជាជាងមុន ៨ដង ។

តាម Daily Mail យន្តហោះនេះអាចតម្លើងកាំជ្រួចមានកម្មវិធីនាំផ្លូវ មេឃទល់ដី ហោះបានចម្ងាយ ៦០០Km កម្ពស់ 4000m និងល្បឿន ៤.៩០០Km/h ។

វានៅអាចបំពាក់កាំជ្រួចធំជាង គឺ Kh-50 និងបានដល់ទៅ 6 គ្រាប់ ។

នេះជាក្រុមយន្តហោះត្រូវបានត្រៀមតម្លើងរួចដំបូងគេ ។

រោងចក្រនេះបង្កើតឡើងតាំងពីឆ្នាំ ១៩២៧ ហើយផលិតបានយន្តហោះចម្បាំង និងយន្តហោះស៊ីវិលច្រើន ហើយល្បីបំផុតរបស់រុស្ស៊ី ។
ក្រុមកម្មករកំពុងតម្លើងផ្នែកចុងក្រោយ ត្រៀមហោះហើរសាកល្បង ។


ប្រព័ន្ធវាយលុកត្រូវបានតម្លើងនៅខាងមុខយន្តហោះ ។

មានយន្តហោះ Tu-22 M3 30គ្រឿង ក្នុងចំណោម១០០គ្រឿងត្រូវបានអភិវឌ្ឍន៍ជាប្រភេទ Tu-22 M3M ដល់ឆ្នាំ ២០២០ ។
ទស្សនា Clip ពីយន្តហោះចម្បាំងដ៏អស្ចារ្យរបស់រុស្ស៊ី ៕ ចន្ទ្រា

