ស្ត្រីជាម្តាយម្នាក់បានរងការរិះគន់ជាខ្លាំង បន្ទាប់ពីវីដេអូមួយនៅលើអ៊ីនធើរណែត បានបង្ហាញឲ្យឃើញពីទង្វើមួយរបស់នាងដែលត្រូវបានគេចោទប្រកាន់ថា បានប្រើប្រាស់កូនតូចរបស់ខ្លួនប្រៀបដូចជា «ឆ័ត្រ» សម្រាប់បាំងទឹកភ្លៀងដែលកំពុងធ្លាក់យ៉ាងខ្លាំង សម្រាប់ខ្លួនឯង ជំនួសឲ្យការយកចិត្តមើលថែ ។
ស្ត្រីរងការចោទប្រកាន់នេះដែលស្ថិតក្នុងសម្លៀកបំពាក់ខោខ្មៅខ្លីត្រឹមភ្លៅ និងអាវយឺតពណ៌ផ្កាឈូក ត្រូវបានចាប់បាននៅលើកាមេរ៉ា ស្ទុះរត់ចេញពីរថយន្តរបស់នាង ទៅកាន់ហាងមួយ ដោយអ្នកឈរមើលដ៏រន្ទត់ចិត្តជាខ្លាំង ។
នៅក្នុងឃ្លីប ស្ត្រីរូបនេះបានលើកកូនស្រីតូចរបស់ខ្លួនជ្រោងឡើងលើ ដោយដាក់ដេកផ្កាប់មុខពីក្បាល ក្នុងអ្វីដែលគេមើលឃើញថាជាទង្វើមួយ ដើម្បីការពារសក់ និងមុខរបស់នាង ពីការត្រូវទទឹកទឹកភ្លៀង ។
ស្ត្រីជាម្តាយដើម្បីតែសេចក្តីសុខខ្លួនឯងរូបនេះ ត្រូវបានឃើញស្ទុះរត់សំដៅហាងមួយ មុនរេរែកផ្លាស់ប្តូរចិត្ត ត្រឡប់មកកាន់រថយន្តរបស់នាងវិញ ។
វីដេអូដែលត្រូវបានគេជឿថា ត្រូវបានថតនៅក្នុង Baton Rouge, Louisiana រហូតមកទល់ពេលនេះ នៅតែត្រូវបានចែករំលែកយ៉ាងផុសផុល បើទោះជាវាបានកើតឡើងតាំងពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៨ ក៏ដោយ ។ ហើយវីដេអូឃ្លីបនេះ បានបង្កឲ្យផ្ទុះនូវរលកកំហឹងយ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើន ៕ ចន្ទី (thesun)