Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ការងារ​បើក​ផ្តល់​ប្រាក់ខែ ដល់​កម្មករ​នៃ​រោងចក្រ ជូ​លី អាប់​ភែរីល ក្រោយ​ពេល​ថៅកែ​រោងចក្រ ចងក​សម្លាប់ខ្លួន​

​ភ្នំពេញ ​៖ ក្រសួង​ការងារ​បណ្តុះបណ្តាល​និង​វិជ្ជាជីវៈ បាន​សេចក្តីជូនដំណឹង ស្តី​ពី​ពិនិត្យ​បញ្ជី​បើក​ផ្តល់​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថ​ប្រយោជន៍ ដល់​បងប្អូន​កម្មករ​និយោជិត​នៃ​រោងចក្រ ជូ​លី អាប់​ភែរីល ដែល​មាន​ទីតាំង​ស្ថិ​នៅ ដី​ឡូត៍​លេខ ២៨៨ ផ្លូវ​លេខ ៦៨K ភូមិ​ចំការ​ឳ​ឡឹ​ក​ទី​១ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សូមបញ្ជាក់​ថា កម្មករ កម្មការិនី ជាង​២០០​នាក់ នៅ​រោងចក្រ ជូ​លី អាប់​ភើ​រ៉ែ​ល (Jullee Apperal) នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ នាំគ្នា​បិទ​ផ្លូវ​ជាថ្មី ដើម្បី​ទាមទារ​រក​ដំណោះស្រាយ បន្ទាប់ពី​ពួកគាត់ បាន​នាំគ្នា​ឈរ និង​ដេក​យាម មុខ​រោងចក្រ រង់ចាំ​ដំណោះស្រាយ​ជិត​កន្លះ​ខែ​ហើយ ដោយសារ​ថៅកែ​រោងចក្រ ចងក​សម្លាប់ខ្លួន និង​អ្នកគ្រប់គ្រង​រោងចក្រ បាន​នាំគ្នា​រត់​ចោល​រោងចក្រ​។​

​ក្រសួង​ការងារ បានឲ្យដឹងថា បងប្អូន​កម្មករ​និយោជិត​ទាំងអស់ អញ្ជើញ​មក​បើក​ថវិកា​ដោយ​ផ្ទាល់​ដៃ នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៨ នៅ​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដោយ​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ដូចខាងក្រោម​៖ ១. កាត​សម្គាល់​ខ្លួន​កម្មករ​និយោជិត ក្នុង​រោងចក្រ (​ច្បាប់ដើម​) និង​សៀវភៅ​ការងារ ឬ​ប័ណ្ណ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ឬ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិត​ឆ្លងដែន ឬ​កិច្ចសន្យា​ការងារ​។ ២. ប័ណ្ណ​បើកប្រាក់​ឈ្នួល​ប្រចាំខែ​របស់​កម្មករ​និយោជិត​ម្នាក់ៗ (​បើ​មាន​)​។​

​កម្មករ កម្មការិនី ជាង​២០០​នាក់ នៅ​រោងចក្រ ជូ​លី អាប់​ភើ​រ៉ែ​ល (Jullee Apperal) បាន​ទាមទារ​រក​ដំណោះស្រាយ ដោយសារ​ថៅកែ​រោងចក្រ ចងក​សម្លាប់ខ្លួន និង​អ្នកគ្រប់គ្រង​រោងចក្រ បាន​នាំគ្នា​រត់​ចោល​រោងចក្រ​។​ ​កម្មករ​រោងចក្រ ជូ​លី ទទូច​ឲ្យ​មន្ត្រី​ក្រសួង​ការងា​រ​ពន្លឿន ការរក​ដំណោះស្រាយ​ឲ្យ​កម្មករ​ឲ្យ​បាន​លឿន ព្រោះ​កាលពី​ថ្ងៃ​ទី​១០ សីហា ដល់​ថ្ងៃ​កម្មករ ត្រូវ​បើក​ប្រាក់ខែ និង​ដល់​ថ្ងៃ​បង់ថ្លៃ​បន្ទប់​ជួល បង់លុយ​ការ​ជំពាក់​ធនាគារ និង​ថ្លៃ​កូន​សិក្សា​។​

កម្មករ​បន្ដ​ថា ប្រាក់​ឈ្នួល​ខែកក្កដា ដែល​រោងចក្រ​ជូ​លី នៅ​ជំពាក់​កម្មករ គឺ​ចន្លោះ​ពី ២៥០​ដុល្លារ ទៅ​៣០០​ដុល្លារ ក្នុង​ម្នាក់ៗ និងមិន​ទាន់​មាន​ប័ណ្ណ​បេឡា​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) សម្រាប់​កម្មករ​នៅ​ឡើយ​ទេ​។ កម្មករ​រោងចក្រ​នេះ បាន​ផ្ទុះ​ការតវ៉ា ក្រោយ​ពេល​ដឹងថា ថៅកែ​ជនជាតិ​កូរ៉េខាងត្បូង បាន​ចងក​សម្លាប់ខ្លួន នៅក្នុង​ផ្ទះជួល ជិត​រោងចក្រ នៅ​កំឡុង​ថ្ងៃ​បោះឆ្នោត កាលពី​ចុងខែ​កក្កដា កន្លងទៅនេះ​៕ ដោយ ​៖ ​កូឡាប​

×