ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃសុក្រ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានសហការណ៍ជាមួយកម្លាំងចំរុះ ត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន ត្រួតពិនិត្យជាតិស្រវឹង ត្រួតពិនិត្យអ្នកបើកបររថយន្តគ្មានប័ណ្ណបើកបរ និងប័ណ្ណបើកបរមិនត្រឹមត្រូវ លទ្ធផលសរុបបានដកហូតរថយន្តដែលគ្មានប័ណ្ណបើកបរចំនួន១១គ្រឿង៖
១-រថយន្តម៉ាក LEXUS 570 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2Y-5388 ។

២-រថយន្តម៉ាក LEXUS RX300 ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ2H-1857 ។

៣-រថយន្តម៉ាក HIGH LANDER ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2R-0328 ។

៤-រថយន្តម៉ាក LEXUS RX300 ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ2L-0457 ។

៥-រថយន្តម៉ាក ALPHARD ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AT-3784 ។

៦-រថយន្តម៉ាក R-R ពណ៌ខ្មៅ ពាក់ផ្លាកលេខ2AN-5555 ។

៧-រថយន្តម៉ាក HIGH LANDER ពណ៌ក្រហម ពាក់ផ្លាកលេខ2AI-5619 ។

៨-រថយន្តម៉ាក BMW ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2AA-0300 ។

៩-រថយន្តម៉ាក LEXUS RX300 ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ2M-8103 ។

១០-រថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AD-9618 ។

១១-រថយន្តម៉ាក LEXUS RX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2N-9595 ។

លោក អ៊ី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលផែនចរាចរណ៍ បានឲ្យដឹងថា រថយន្តទាំងអស់ ដែលសមត្ថកិច្ចឃាត់នោះ បានយកទៅ រក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកចំនួន១១គ្រឿង ដើម្បីបន្តនីតិវិធីតាមច្បាប់៕ ដោយ៖ ដែន សីមា

