កាលពីថ្ងៃសៅរ៍ (១១ សីហា) ប៉ូលីសតំបន់ York ប្រទេសកាណដា បានឆ្លើយតបភ្លាមៗ ដោយពួកគេបានចុះទៅកាន់ផ្លូវ Stone Road ដែលស្ថិតនៅក្នុងតំបន់ Bayview Avenue និង Wellington Road បន្ទាប់ពីទទួលព័ត៌មានអំពីករណីការបៀតផ្លូវភេទមួយនៅទីនោះ ។
មន្ត្រីបានដឹងថា នៅវេលាម៉ោងប្រហែល ៣ និង ៣០ នាទី រសៀល ស្ត្រីអាយុ ៤៧ ឆ្នាំម្នាក់ បានកំពុងរុញម៉ាស៊ីនកាត់ស្មៅ នៅធ្លាមុខផ្ទះរបស់នាង និងនៅពេលនោះ ស្រាប់តែបុរសម្នាក់រត់ចូលមកពីខាងក្រោយនាង ដោយទាញខោចុះបញ្ចេញ «អាប្អូនតូច» ខ្លួន និងចាប់ចង្កេះរបស់នាងផ្តឹបនឹងវាតែម្តង ។
ទោះយ៉ាងណា ស្ត្រីរងគ្រោះបានប្រតិកម្មតបភ្លាមៗ ដោយបានប្រឈមមុខជាមួយបុរសល្មោភកាមរូបនេះ ឲ្យរត់គេចខ្លួនទាំងបាតជើងទទេតែម្តង ៕ ឧត្តម (Liveleak)