Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោយ​ស្ថានភាព​ទឹក​ទឹក​ជំនន់ ទន្លេសេកុង​ស្រុក​សៀម​ប៉ាង បាន​កំពុង​ហក់​ឡើង​លើស​កម្រិត​ប្រកាស់អាសន្ន សូម​បងប្អូន​មាន​ការ​ប្រុងប្រយត្ន័​ខ្ពស់​

​នៅ ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៨ អធិការដ្ឋាន​សៀម​ប៉ាង បាន​ចេញ​សេចក្តីជូនដំណឹង​ពុក​ម៉ែ​បងប្អូន​មេត្តា​ជ្រាបថា ដោយ​ស្ថានភាព​ទឹក​ទឹក​ជំនន់​ទន្លេសេកុង​ស្រុក​សៀម​ប៉ាង​បាន​កំពុង​ហក់​ឡើង​លើស​កម្រិត​ប្រកាស់អាសន្ន ដូច្នេះ​សូម​ពុក​ម៉ែ​បងប្អូន​មាន​ការ​ប្រុងប្រយត្ន័​ខ្ពស់ និង​សូម​ត្រៀម​ជម្លៀស​មធ្យោបាយ សត្វពាហន​: ស្រូវ​អង្ករ កូន ចៅ ទៅរក​ទីទួល​សុ​វត្តិភាព ជាបន្ទាន់​។​

 

​ប្រភព​ដដែល ក៏​បញ្ជាក់​បន្ថែមថា បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​ច្រើន​នៅ​តំបន់​ជួរ​ភ្នំក្រវាញ បាន​បង្ក​ឲ្យមាន​ជំនន់​ទឹកភ្លៀង ជន់​ហូរ​កាត់​ពី​លើ​កំណាត់​ផ្លូវជាតិ​លេខ ៤ ថ្មី​ម្តងទៀត ត្រង់​ចំណុច​ស្ពាន​អូរ​គគី (​គម ១០៦-១០៧) ភូមិ​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ។ គិត​ត្រឹម​ម៉ោង ១០​និង​៣០ នាទី​ព្រឹក​ថ្ងៃទី ១៨ ខែ​សីហា ឆ្នាំ ២០១៨ នេះ ចរាចរ​ឆ្លងកាត់​នៅ​ចំណុច​ខាងលើ ត្រូវបាន​អាជ្ញាធរ​ផ្អាក​ជា​បណ្តោះអាសន្ន​សិន ។​

 

​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត ១០០,៣ មិល្លីម៉ែត្រ បាន​ធ្វើឲ្យ​ផ្លូវ​មួយចំនួន​ក្នុងក្រុង​កំពត ត្រូវបាន​លិច​ទឹក ។ មក​ដល់​ម៉ោង ៧ ព្រឹក​ថ្ងៃ​ទី ១៨ ខែ​សីហា ឆ្នាំ ២០១៨ នេះ ភ្លៀង​នៅតែ​បន្ត​ធ្លាក់​រលឹម​ស្រិចៗ ។​

​បើ​តាម​ក្រសួង​ធនធានទឹក កម្រិត​បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​តាម​បណ្តា​រាជធានី​-​ខេត្ត និង​ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹកជំនន់ សម្រាប់​ថ្ងៃ​ទី ១៨ ខែ​សីហា ឆ្នាំ ២០១៨ ៖​

 

         

ដោយ​៖​កូឡាប​

×