យុវនិស្សិតសញ្ជាតិព័រទុយហ្កាល់ម្នាក់នេះ បានក្លាយជាម្ចាស់ Smart phone និងរង្វាន់ ១ចំនួនទៀត បន្ទាប់ពីនាងបានបំបែកឯកទគ្គកម្ម… ខ្លួនឯង ដោយ “ព្រលែង” អស់សាច់ ២៥៥ ចង្កាក់ ក្នុងពេលត្រឹម … ២៣ នាទីប៉ុណ្ណោះ ។
នាងឈ្មោះ Yilmaz អាយុ ២១ឆ្នាំ ទម្ងន់ត្រឹមតែ ៤៥គីឡូក្រាម បានធ្វើឲ្យអ្នកទស្សនាញាក់សាច់ ព្រោះតែសមត្ថភាព “កម្ចាត់” ដុំសាច់ អស់ ៤ kg ដោយប្រើពេលតែ ២៣នាទីប៉ុណ្ណោះ ។
នាងនៅបរិភោគបន្ថែមសាឡាត់ នំប៉័ង យ៉ាអួរ៣កំប៉ុង ទឹក ២កែវធំ ។
ក្រៅពី Smart phone តម្លៃ ៩៨០ USD នាងនៅទទួលបានមាសសន្លឹកតូច១ តម្លៃ ៦៥ដុល្លារ ហើយប័ណ្ណបរិភោគអាហារសម្រាប់រយៈពេល ៤ខែ ។
Caren Yilmaz បរិភោគអស់សាច់ ២៥៥ចង្កាក់ ស្មើនឹង ៤ kg សាច់ ប្រើពេល ២៣នាទី ៕ លីសា