Thursday, November 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះត្រួតពិនិត្យវឌ្ឍនភាពការជួសជុលការពារបាក់ច្រាំងតាមបណ្ដោយទន្លេបាសាក់ ក្នុងសង្កាត់ព្រែកជ្រៃ

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល រួមជាមួយកងកម្លាំងទាំង៣ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរក្រុងសំពៅពូន បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការជួសជុលការពារបាក់ច្រាំងតាមបណ្ដោយទន្លេបាសាក់ ក្នុងសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល។

សូមបញ្ជាក់ថា៖ ការជួសជុលច្រាំងនៅតាមបណ្ដោយដងទន្លេបាសាក់ ក្នុងសង្កាត់ព្រែកជ្រៃនេះដែរ មានប្រវែង១២០០ម៉ែត្រ បានជួសជុលរួចរាល់១០០%។ ហើយការជួសជុលច្រាំងទន្លេនេះ គឺដើម្បីការពារការបាក់ច្រាំងទន្លេនៅតាមតំបន់ព្រំដែន និងធ្វើឱ្យប្រសើរឡើងនូវសោភ័ណភាពតាមច្រាំងទន្លេ និងជាកន្លែងសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

បន្ទាប់ពីពិនិត្យការជួសជុលច្រាំងទន្លេរួចមក ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តមអភិបាលខេត្តកណ្ដាល បានអញ្ជើញពិនិត្យការស្ដារប្រឡាយលេខ៩៦ ដែលជាគម្រោងប្រព័ន្ធដោះទឹក ដើម្បីបញ្ជៀសការជន់លិចក្នុងភូមិសាស្ត្រក្រុងតាខ្មៅ និងជាប្រព័ន្ធស្រោចស្រព ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×