Wednesday, March 4, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយពេលប្រើប្រាស់គ្រឿងញៀន បុរសជាប្តី ខឹងប្រពន្ធទៅដុតផ្ទះខ្លួនចោលឆេះខ្ទេច នៅស្រុករតនមណ្ឌល ត្រូវសមត្ថកិច្ចឃាត់ខ្លួនអនុវត្តតាមច្បាប់

បាត់ដំបង ៖ សមត្ថកិច្ចនគរបាលស្រុករតនមណ្ឌល​ ឃាត់ខ្លួនបុរសម្នាក់បន្ទាប់ពីបានដុតផ្ទះខ្លួនឯងចោល​ដែលកំពុងរស់នៅជាមួយឪពុក ព្រោះតែខឹងនឹងប្រពន្ធរបស់ខ្លួន។

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៥និង០៩នាទី ព្រឹក ស្ថិតនៅចំណុចក្រុមទី០៩ ស្ថិតក្នុងភូមិអូរល្មូន ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីហិង្សាអំពើក្នុងគ្រួសារ និងធ្វើអោយខូចខាតដោយចេតនា (ដុតផ្ទះ) មួយកើតឡើង បង្កដោយជនសង្ស័យឈ្មោះ អុក កូរ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅភូមិអូរល្មូន ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានឈ្លោះប្រកែកជាមួយប្រពន្ធ បន្ទាប់ខ្លួនបានប្រមូលខោអាវ រួចបានដុតនៅក្នុងផ្ទះ បណ្ដាលអោយឆេះផ្ទះខ្ទេចតែម្ដង ដែលជាផ្ទះឪពុកបង្កើត ឈ្មោះ អុក គា ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិអូរល្មូន ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ សម្ភារៈខូចខាតរួមមាន៖ ផ្ទះទំហំ ៧ម៉ែត្រx២០ម៉ែត្រ ជញ្ជាំងបាំងឈើ ដំបូលប្រកស័ង្កសី ។ សរុបការខូចខាចជាទឹកប្រាក់ ចំនួន ៨០,០០០,០០០រៀល (ប៉ែតសិបលានរៀល) ។

អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ ដា ញ់អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោកវរសេនី​យ៍ឯក​ សន​ និល​ អធិការនគរបាលស្រុករតនមណ្ឌលដឹកនាំកម្លាំងឃា​ត់ខ្លួនឈ្មោះ អុក កូរ៉ា ភេទប្រុស អា​យុ២៩ឆ្នាំរស់នៅចំណុចក្រុមទី​០៩ភូមិអូរល្មូន ឃុំផ្លូវមាស ស្រុ​ករតនមណ្ឌល ខេត្តបាត់ដំបង​នាំមកកាន់អធិការដ្ឋាននគរបាលស្រុក​ សាកសួរ បន្ទាប់ពីបានដុតផ្ទះខ្លួនឯងមួយខ្នងទំហ៊ំ៧ គុណ២០ម៉ែត្រ ជញ្ជាំងបាំងឈើដំបូលប្រក់ស័ង្កសីដែលផ្ទះនេះខ្លួនគេជាមួយប្រពន្ធកំពុងរស់នៅជាមួយឪពុក ឈ្មោះ អុក គា ភេទប្រុស អាយុ៥៩ ឆ្នាំ​ រស់នៅ ភូមិ​ឃុំខាងលើ។

ក្រោយពីសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានដុតផ្ទះ បណ្ដាលឲ្យឆេះផ្ទះខ្ទេចតែម្ដង ដែលជាផ្ទះឪពុកបង្កើត ពិតប្រាកដមែន ។ មូលហេតុដោយសារ ខ្លួនបានប្រើប្រាស់គ្រឿងញៀន កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ លុះដល់ថ្ងៃកើតហេតុវេលាម៉ោង០៥និង០៩នាទីព្រឹក ថ្ងៃខែឆ្នាំដដែល ខ្លួនបានឈ្លោះប្រកែកជាមួយប្រពន្ធ បន្ទាប់ខ្លួនបានប្រមូលខោអាវ រួចបានដុតនៅក្នុងផ្ទះ បណ្ដាលឲ្យឆេះផ្ទះតែម្ដង ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

Processed with Rookie Cam
×