ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងបានសព្វព្រះរាជហឬទ័យប្រោសបង្គាប់ផ្តល់គោរមងារ ឧកញ៉ា មហាមន្ត្រី គុយ សុផល ជា «សម្តេចមហាមន្ត្រី គុយ សុផល» និងតែងតាំងជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។
សូមរំលឹកថា ការតែងតាំងធ្វើឡើង បន្ទាប់ពីសម្តេចចៅហ្វាវាំង គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានទទួលមរណភាព នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨៖៣៥នាទីព្រឹក ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី



