Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពបើកយុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ Fit For Hope 2024

ភ្នំពេញ ៖ នាព្រឹកថៃ្ងចន្ទ ទី ០២ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងពិធី បើកយុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ Fit For Hope 2024 ។ ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរូមពីលោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី ប្រធាន ក.ជ.ក.ស. និងជារដ្ឋមន្ត្រីក្រសួងកិច្ចការនារីផងដែរ។

យុទ្ធនាការនេះ មានគោលបំណងពង្រឹងវិសាលភាពនៃការផ្តល់ព័ត៌មាន និងបង្កើនការយល់ដឹងអំពីជំងឺមហារីសុដន់ នៅទូទាំងប្រទេស និងមានអ្នកចូលរួមសរុបប្រហែល ៥០០នាក់។

បើតាមការប្រកាសព័ត៌មានរបស់ក្រសួងកិច្ចការនារី បានឲ្យដឹងថា អបអរសាទរ! ពិធីបើកយុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ Fit For Hope ២០២៤ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត។ វត្តមានដ៏ឧត្តុងឧត្តមរបស់លោកជំទាវបណ្ឌិត បញ្ជាក់ពីការយកចិត្តទុកដាក់ គិតគូរ និងគាំទ្រយ៉ាងពេញទំហឹងក្នុងការលើកកម្ពស់សុខុមាលភាពសង្គមជាពិសេសសុខុមាលភាពរបស់ស្រ្តីនិងក្មេងស្រី ឱ្យចៀសឆ្ងាយពីគ្រោះថ្នាក់នានាដែលបណ្តាល មកពីជំងឺមិនឆ្លង ដូចជាជំងឺមហារីកសុដន់ជាដើម។

ក្រោមក្របខ័ណ្ឌនៃកិច្ចសហការរវាងក្រសួងកិច្ចការនារី និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា បានរៀបចំពិធីបើកយុទ្ធនាការ Fit For Hope ២០២៤ ក្រោមប្រធានបទ “លើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់” ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ ដល់សាធារណជន ជាពិសេសស្ត្រី ទទួលបាននូវចំណេះដឹងគ្រប់ជ្រុងជ្រោយ និងលើកទឹកចិត្តឱ្យស្រ្តីមានភាពរឹងមាំនិងក្លាហាន ហើយកាត់បន្ថយភាពអៀនខ្មាស ចេះពីរបៀបពិនិត្យរករោគសញ្ញាដោយខ្លួនឯងឱ្យបានទៀតទាត់ និងទៅទទួលបានការពិនិត្យនិងផ្តល់រោគវិនិច្ឆ័យពីគ្រូពេទ្យជំនាញបានទាន់ពេលវេលា និងទទួលបានឱកាសអំណោយផលក្នុងការព្យាបាលឲ្យជាសះស្បើយ ព្រមទាំងសង្គ្រោះជីវិតខ្លួនផងដែរ។ យុទ្ធនាការនេះធ្វើនៅថ្ងៃទី 0២ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីក្រសួង និងមន្ទីរកិច្ចការនារី រាជធានី ខេត្ត ដៃគូជាតិ មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សា អភិបាលរងរាជធានី ខេត្ត ដៃគូអភិវឌ្ឍន៍អន្តរជាតិ វិស័យឯកជន និងសង្គមស៊ីវិល យុវជន និសិ្សត សរុបចំនួន ៦៥០ នាក់ (ស្រ្តី ៥៥០ នាក់) និងតាមប្រព័ន្ធអនឡាញសរុបចំនួន ៨៧៩ នាក់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×