ភ្នំពេញ ៖ ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការ បានជួបពិភាក្សាការងារជាមួយលោកជំទាវ តែ ឡៃ ឆេង ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា នៅទីស្តីការក្រសួងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។
ភាគីទាំងពីរបានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងសិង្ហបុរី។ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូន លោកជំទាវឯកអគ្គរដ្ឋទូត អំពីការបន្តផ្ដល់ការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាដល់សិង្ហបុរីក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ជាពិសេសលើការការពារសិទ្ធិអធិបតេយ្យរបស់រដ្ឋ ដែលគ្រោងនឹងលើកយកមកពិភាក្សានាសម័យប្រជុំលើកទី៧៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅខែកញ្ញា ឆ្នាំ២០២៤។
លោកជំទាវ តែ ឡៃ ឆេង បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្រាប់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាវិជ្ជមានរវាងប្រទេសទាំងពីរ៕ រក្សាសិទ្ធដោយ ៖សុទ្ធលី

