Wednesday, October 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការដឹកជញ្ជូនតាមផ្លូវអាកាសកម្ពុជា សម្រាប់អាកាស យានដ្ឋានអន្តរជាតិទាំង៣ មានអ្នកដំណើរឆ្លងកាត់ជាង ៣លាននាក់

ភ្នំពេញ៖ ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៤នេះ ការដឹកជញ្ជូនតាមផ្លូវអាកាសកម្ពុជា សម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង៣ មានអ្នកដំណើរឆ្លងកាត់ជាង ៣លាននាក់ កើនឡើង ២០ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះផ្អែកតាមរបាយការណ៍ពីអាកាសចរណ៍ស៊ីវិល។

របាយការណ៍ បានឲ្យដឹងថា បើធៀបរយៈពេល ៧ខែ (មករា-កក្កដា) ឆ្នាំ២០២៤ ទៅនឹងរយៈពេល ៧ខែ (មករា-កក្កដា) ឆ្នាំ២០២៣ ឃើញថា កំណើនជាមធ្យម សម្រាប់ចំនួនជើងហោះហើរកើនឡើងប្រមាណ ១៣%, សម្រាប់ចំនួនអ្នកដំណើរ កើនឡើងប្រមាណ ២០% និងសម្រាប់ចំនួនទំនិញតាមផ្លូវអាកាស កើនឡើងប្រមាណ ៤៤% ។

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានអ្នកដំណើរចេញ-ចូល មានចំនួន ២,២៨លាននាក់ កើនឡើងប្រមាណ ១៨,០៣%ខណៈចំនួនជើងហោះហើរមានចំនួន ១៩៨៨៧កើនឡើងប្រមាណ ១២,៨៣% បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។

ចំណែកអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចំនួនអ្នកដំណើរចេញ-ចូល បានប្រមាណជិត ៧២ម៉ឺននាក់ កើនឡើងប្រមាណ ៣៧% ចំណែកចំនួនជើងហោះហើរមានចំនួន ៧៧៩០ជើង កើនឡើងប្រមាណ ២៧%។ រីឯអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ មានចំនួនអ្នកដំណើរមានចំនួន ៣៥៤៦៣នាក់ កើនឡើងប្រមាណ ១២,៨៣% ចំណែកចំនួនជើងហោះហើរមានចំនួន ១០៤៨ជើង កើនឡើងប្រមាណ ៣,៧៦%៕

×