រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២៤ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញលិខិតគោរពជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រីគ្រប់ក្រសួង ស្ថាប័ន អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត កម្មវត្ថុ៖ ករណីការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ក្នុងការផ្តល់សេវាសាធារណៈ។
ទីស្តីការគណៈរដ្ឋមន្ត្រីសូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ មេត្តាជ្រាបថា រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍ដូចខាងក្រោម៖
- ដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ក្នុងការផ្តល់សេវាសាធារណៈ សម្រាប់ផ្ទៀងផ្ទាត់ ភាពត្រឹមត្រូវនៃឯកសារដែលមានដាក់បញ្ចូលនូវ យ្យ.អ.កូដ. (QR Code) ស្តង់ដា ក្នុងគោលបំណងលុបបំបាត់ ការក្លែងឯកសារសាធារណៈ បង្កើនជំនឿទុកចិត្តនិងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ព្រមទាំងជំរុញការធ្វើបរិវិត្តកម្មឌីជីថលសេវាសាធារណៈ
- គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងនីតិបុគ្គលសាធារណៈ អាចសហការជាមួយក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីរៀបចំអនុវត្តផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នេះក្នុងការផ្តល់សេវា សាធារណៈរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ដោយត្រូវអនុវត្តតាមដំណាក់កាល និងត្រូវចាត់ចែងរៀបចំផែនការ ដាក់បញ្ចូល យ្យ.អ.កូដ. (QR Code) ស្តង់ដា នៅលើឯកសាររបស់ខ្លួន ស្របតាមបែបបទនិងនីតិវិធីជាធរមាន។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវផ្តល់ជំនួយបច្ចេកទេស ក្នុងករណីចាំបាច់ ដើម្បីធានាបាននូវប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់៕ រក្សាសិទ្ធដោយ ៖សុទ្ធលី


