តាកែវ៖ នៅក្នុងការចុះសួរសុខទុក្ខដល់កម្មករ កម្មាការិនីរោងចក្រដែលជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តបណ្តាលឲ្យស្ត្រីកម្មករម្នាក់ស្លាប់ និង១១៤នាក់ រងរបួសធ្ងន់ស្រាល នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកបាទី និងបានអញ្ជើញទៅចូលរួមបុណ្យសពស្ត្រីកម្មការិរីនេះ ដែលស្លាប់ដល់លំនៅដ្ឋាននារសៀលថ្ងៃពុធ ទី ២២ វិច្ឆិកា ២០១៧ អភិបាលខេត្តតាកែវលោក ឡាយ វណ្ណៈ បានធ្វើការសន្យាជាមួយនិងក្រុមគ្រួសារស្ត្រីកម្មាការីនីដែលស្លាប់។ ដោយលោកនិងជួយទំនុកបំរុងលើការសិក្សាប្អូនស្រីពីរនាក់របស់ស្ត្រីរងគ្រោះអោយបន្តការសិក្សារហូតដល់បញ្ចប់មហាវិទ្យាល័យ។
ថ្លែងនៅចំពោះមុខក្រុមគ្រូសារស្ត្រីកម្មាការិនីដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ លោកអភិបាលខេត្តតាកែវ ឡាយ វណ្ណៈ បានថ្លែងថា ប្អូនស្រីពីរនាក់របស់កម្មការីនីដែលស្លាប់ លោកនិងបង់ប្រាក់ថ្លៃការសិក្សានៅមហាវិទ្យាល័យវ៉ាន់ដាគណនេយ្យរយៈពេល៤ឆ្នាំនិងឧបត្ថមថវិការចំនួន២០ម៉ឺនរៀលជាងរៀងរាល់ខែ ដល់ប្អូនស្រីដែលកំពុងតែសិក្សានៅរាជធានីភ្នំពេញ ហើយប្អូនស្រីម្នាក់ទៀតដែលកំពុងតែសិក្សាថ្នាក់ទី១០ លោកអភិបាលខេត្តសន្យាថានិងស្វែងរកអាហារូបរណ៏ផ្ដល់អោយក្រោយបញ្ចប់ការសិក្សានៅវិទ្យាល័យ។
ក្រៅពីបានសន្យាជួយទំនុកបំរុងចំពោះប្អូនស្រី២នាក់របស់ស្ត្រីកម្មាការីនីដែលស្លាប់ទៅ លោកអភិបាលខេត្តក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុកនិងចូលរួមរំលែកទុកពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ជូនបងប្អូន កម្មាការរីនីគ្រួសារនៃសព និងផ្តល់ជាថវិការរបស់ឯកឧត្តម ប៊ិន ឈិន ចំនួន២លានរៀល ពីលោកអភិបាលខេត្តតាកែវផ្ទាល់ចំនួន១លានរៀល កាកបាទក្រហមចំនួន១លានរៀលនិងពីបេឡាជាតិរបបសន្តិសុខសង្គមចំនួន៤លានរៀល៕ តាកែវ