Tuesday, September 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារាចម្រៀងកំពូលទើសលោក ម៉ៃ សុគន្ធ បើកឡានគេចគោលដៅត្រួតពិនិត្យ មកបុកម៉ូតូកង់បី២គ្រឿង បណ្ដាលរងរបួសច្រើននាក់

ភ្នំពេញ ៖ តារាចម្រៀង លោក​ ម៉ៃ​ សុគន្ធ​ បាន​បើក​រថយន្ដ​ ម៉ាកតូយ៉ូតា LAND CRUISER ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 2BW-6802 បើក​គេច​ពី​គោលដៅ​ត្រួតពិនិត្យ​ជាតិ​អាកុល​ រួចបើករត់រហូត​ជ្រុល​ទៅ​បុករះ​កង់បី​ឥណ្ឌា​ពីរ​គ្រឿង​ ហើយ​រ៉េ​ចង្កូត​បុក​របាំង​ថ្ម​ពុះ​ចែក​ផ្លូវ​បន្ថែម​ទៀត​ ។

ហេតុ​ការណ៍​នេះ​ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២:២០នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​០៥​ ខែ​កញ្ញា​ ឆ្នាំ​២០២៤​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ​ រាជធានី​រាជធានី​ ។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​មក​ធ្វើ​ការ​វាស់​វែង​យក​រថយន្ត​ និង​កង់​បី​ឥណ្ឌា​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ចំណែក​លោក​ ម៉ៃ​ សុគន្ធ​ត្រូវ​សមត្ថកិច្ច​ឃាត់​យក​ទៅ​ធ្វើ​ការ​សាក​សួរ​ និង​បន្ត​តាម​នីតិវិធី​ច្បាប់​ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×