Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រកាសដាក់ឱ្យដំណើរការ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh”

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីជូនដំណឹងនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា រាជរដ្ឋាភិបាលបានសម្រេចដាក់ឱ្យប្រើប្រាស់ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh” នៅគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាល ថ្នាក់ក្រោមជាតិ និងនីតិបុគ្គលសាធារណៈ ក្នុងការផ្តល់សេវាសាធារណៈសម្រាប់ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ តាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួល និងទំនុកចិត្តក្នុងការប្រើប្រាស់ ចំណេញពេលវេលា កាត់បន្ថយការចំណាយ ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល សេវាសាធារណៈ ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។

ក.ប.ទ. បានគិតគូររៀបចំអភិវឌ្ឍថ្នាលនេះជា “ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (Digital Government Products – DGPs” ដើម្បីបង្កើនប្រសិទ្ធភាព និងទំនុកចិត្តលើការផ្តល់សេវាសាធារណៈ ស្របតាមក្របខណ្ឌគោល នយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ជាពិសេស ការចូលរួមអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក បច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងនិន្នាការសកលនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថលន សេដ្ឋកិច្ចនិងសង្គមកម្ពុជា។

ទន្ទឹមនឹងនេះ ក្រៅពីអត្ថប្រយោជន៍សម្រាប់វិស័យសាធារណៈ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ក៏ បានដាក់ឱ្យប្រើប្រាស់និងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងក្នុងវិស័យឯកជន និងសាធារណជនទូទៅ ពីព្រោះថា ថ្នាលនេះ អាចជួយដោះស្រាយបញ្ហាប្រឈមដែលមានក្នុងវិស័យឯកជនផងដែរ។ ក្នុងន័យនេះ ក.ប.ទ. ក៏គ្រោង នឹងពង្រីកវិសាលភាពនៃការប្រើប្រាស់ឱ្យកាន់តែទូលំទូលាយទៅដល់វិស័យឯកជនបន្ថែមទៀត។ វិស័យឯកជន ដែលមានបំណងប្រើប្រាស់ថ្នាលនេះ អាចដាក់សំណើមក ក.ប.ទ. ដើម្បីរៀបចំផែនការដាក់បញ្ចូល QR Code ស្ដង់ដា ដែលអាចផ្ទៀងផ្ទាត់បាន ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នៅលើឯកសាររបស់ខ្លួន ចាប់ពីថ្ងៃចេញសេចក្ដីជូនដំណឹងនេះតទៅ។
សូមបញ្ជាក់ផងដែរថា ឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដា អាចផ្ទៀងផ្ទាត់តាមរយៈ ថ្នាល ផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ព្រមទាំងអាចយកទៅប្រើប្រាស់តាមតម្រូវការចាំបាច់ ដោយមិនតម្រូវឱ្យមាន ការ ធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាស នោះទេ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×