Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ចិន ចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៤

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម សុខ ចិន្ដាសោភាឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា  បានអញ្ជើញចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង។

ក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងចំនួន៨ ដែលមានទំហំទឺកប្រាក់ប្រមាណ ២,១លានដុល្លារអាមេរិក សម្រាប់ការអនុវត្តផ្តោតលើវិស័យសំខាន់ដូចជា ទេសចរណ៍ សកម្មភាពដោះមីន កសិកម្ម អភិវឌ្ឍន៍ជនបទ ការលើកកម្ពស់ការយល់ដឹងពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ការជំរុញសេដ្ឋកិច្ចក្នុងតំបន់ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការកសាងសមត្ថភាព និងការគ្រប់គ្រងហានិភ័យទឹកជំនន់។ល។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានបន្តគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់កម្ពុជា និងប្រទេសសមាជិកមេគង្គផ្សេងៗទៀត ក្នុងការអនុវត្តគម្រោងក្រោមមូលនិធិនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលបានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា និងអនុតំបន់មេគង្គទាំងមូល និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការកសាងសហគមន៍មួយដែលមានវាសនារួមគ្នានៃសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

គួរកត់សម្គាល់ថា កម្ពុជាបានទទួលគម្រោងជាង៩០ ដែលមានទំហំទឹកប្រាក់ប្រមាណ៣៥ លានដុល្លារអាមេរិកសម្រាប់ការអនុវត្តគម្រោងលើវិស័យសំខាន់ៗជាច្រើនក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល៧ ឆ្នាំចុងក្រោយនេះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×