Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បឹងយក្ខឡោម ជារមណីយដ្ឋានធម្មជាតិដ៏ល្បីល្បាញ និងជានិមិត្តរូបនៃខេត្តរតនគិរី

ភ្នំពេញ ៖ បឹងយក្ខឡោម ប្រៀបបានរូងមួយដែលហ៊ុមព័ទ្ធដោយព្រៃព្រឹក្សាដ៏ក្រាស់ បើមើលពីលើអាកាស ។ បឹងនេះ គឺជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាល និងទាក់ទាញបំផុតនៅក្នុងខេត្តរតនគិរី ដោយមានចម្ងាយ ៣ ទៅ៤គីឡូម៉ែត្រ ខាងកើតក្រុងបានលុង ។ ប្រវត្តិនៃបឹងនេះ គឺបានកកើតឡើងដោយសារតែភ្នំភ្លើងរលត់ តាំងពីប្រមាណ ៧សែនឆ្នាំកន្លងទៅមកម្ល៉េះ ។

បឹងយក្ខឡោម មានទទឹងប្រមាណ ៨០០ម៉ែត្រ និងមានជម្រៅប្រហែល ៥០ម៉ែត្រ ។ សម្រាប់នៅទីនោះ អ្នកទេសចរអាចកម្សាន្តសប្បាយជាមួយនឹងទឹកថ្លាយង់ អមជាមួយខ្យល់ត្រជាក់សម្រាប់សម្រាកលំហែ ស្លៀកពាក់ឈុតរបស់បងប្អូនជនជាតិដើមដើម្បីថតរូបអនុស្សាវរីយ៍ ក៏ដូចជាអាហារក្នុងតំបន់ និងផលិតផលក្នុងស្រុកធម្មជាតិជាច្រើន ដែលបានដាក់លក់ហូរហែនៅក្នុងរមណីយដ្ឋាន ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×