Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

IShowSpeed, Patrice Evra, Vikkstar របស់ Sidemen, Lazarbeam និង Lachlan សុទ្ធតែមានវត្តមានចូលរួមព្រឹត្តិការណ៍ធំរបស់ Gumball 3000 លើកនេះ

កាន់តែជិតដល់ថ្ងៃព្រឹត្តិការណ៍ធំរបស់ Gumball 3000 នៅកម្ពុជាមែនទែនហើយ! ក្នុងឱកាស ខួបលើកទី25របស់ខ្លួន ព្រឹត្តិការណ៍ដ៏ល្បីល្បាញនេះ នឹងមកដល់កម្ពុជាចាប់ពីថ្ងៃទី 15 ដល់ថ្ងៃទី 17 ខែកញ្ញា ឆ្នាំ 2024 នេះនៅនារាជធានីភ្នំពេញ និងខេត្តសៀមរាប។

កំពូលរថយន្តទំនើបរាប់រយគ្រឿង និងមានវត្តមាននៅប្រទេសកម្ពុជាក្នុងអំឡុងពេលព្រឹត្តិការណ៍ Gumball 3000 លើកនេះ ហើយបើតាមគេហទំព័រផ្លូវការរបស់ Gumball 3000 យើងដឹងថា កម្មវិធីលើកនេះ ក៏នឹងមានវត្តមានបុគ្គលល្បីៗជាច្រើនចូលរួមផងដែរ ក្នុងនោះមានដូចជា:

• Streamer សញ្ជាតិអាមេរិកកាំង IShowSpeed និងជិះឡាន Lamborghini Huracan STO
• វីរបុរសបាល់ទាត់របស់ក្រុម Manchester United និងក្រុមបាល់ទាត់ជម្រើសជាតិបារាំង Patrice Evera នឹងជិះឡាន Rolls Royce Cullinan
• Youtuber សញ្ជាតិអូស្ត្រាលី Lazarbeam និង Lachlan រួមទាំង Youtuber មកពីក្រុម Sidemen សញ្ជាតិអង់គ្លេស Vikkstar។ អ្នកទាំងបី នឹងជិះឡាន Land Rover Defender
• ក្រៅពីនេះនៅមានក្រុម YouTubers សញ្ជាតិអាមេរិកកាំង Daily Driven Exotics (DDE) នឹងជិះ Lamborghini SVJ។ តារារ៉េប Run B រួមទាំងកំពូលកីឡាករ MLB Ken Griffey Jr និងកំពូលកីឡាករ NFL Jimmy Graham រួមទាំងបុគ្គលល្បីៗផ្សេងៗទៀតជាច្រើនផងដែរ។

ព្រឹត្តិការណ៍ថ្ងៃទី 17 ខែកញ្ញានេះ Gumball 300 គ្រោងនឹងបង្កើតកំណត់ត្រាពិភពលោក Guinness សម្រាប់ការប្រមូលផ្តុំរថយន្តទំនើបៗដ៏ធំបំផុតនៅខាងមុខប្រាសាទអង្គរវត្តដ៏អច្ឆរិយ:របស់កម្ពុជាយើង។ ពេលវេលាជាប្រវត្តិសាស្ត្រនេះ ក៏នឹងជំរុញកិច្ចខិតខំប្រឹងប្រែងសប្បុរសធម៌ ជាមួយនឹងការរៃអង្គាសថវិកាជូនដល់មន្ទីរពេទ្យកុមារអង្គរផងដែរ។

×