Tuesday, September 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី អំពាវនាវឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវរៀបចំគោលនយោបាយ ក្របខ័ណ្ឌច្បាប់ ស្តង់ដា ឬយន្តការចាំបាច់នានា ដើម្បីពង្រីកវិសាលភាពនៃកម្មវិធីអក្ខរកម្មទៅដល់ទីកន្លែង

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិត ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២៤។

បើតាមសារលិខិតរបស់សម្តេចមហាបវរធិបតី បានថ្លែងថា ៖ ទិវាអក្ខរកម្មជាតិ ៨ កញ្ញា នៅឆ្នាំនេះ ប្រារព្ធឡើងក្រោមប្រធានបទ «អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃចំណេះដឹង បំណិន និងនវានុវត្តន៍» ដែលបានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់នៃអក្ខរកម្ម ក្នុងការផ្តល់ភាពអង់អាចដល់ប្រជា ពលរដ្ឋគ្រប់រូប រួមទាំងជនងាយរងគ្រោះ កុមារនិងយុវជនធ្វើពលកម្មនៅក្រៅសាលារៀន កម្មករ កម្មការិនីរោងចក កុមារនិងយុវជនជនជាតិដើមភាគតិច ដើម្បីទទួលបានចំណេះដឹងមូលដ្ឋាន និងមានសមត្ថភាពរឹងមាំ ឈានឆ្ពោះទៅចាប់យកជំនាញវិជ្ជាជីវៈប្រចាំជីវិត ស្របតាមចំណង់ចំណូលចិត្តរបស់ខ្លួន សម្រាប់លើកកម្ពស់ជីវភាព និង ការចូលរួមក្នុងសកម្មភាពអភិវឌ្ឍសង្គម ឱ្យកាន់តែសកម្មនិងមាននិរន្តរភាព។

ជាការគាំទ្រចំពោះប្រធានបទ «អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃចំណេះដឹង បំណិន និងនវានុវត្តន៍» សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍ សហគមន៍ និងប្រជាពលរដ្ឋគ្រប់រូប សូមយកចិត្តទុកដាក់ខ្ពស់ជាបន្តទៀតលើការងារអក្ខរកម្ម ក៏ដូចជាការងារអប់រំទាំងក្នុង ប្រព័ន្ធនិងក្រៅប្រព័ន្ធ និងមិនផ្លូវការ ដើម្បីបន្តចូលរួមលើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជា ឱ្យកាន់តែផុលផុស និងមានប្រសិទ្ធភាពនិងប្រសិទ្ធផល។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី បានអំពាវនាវនិងដាក់ចេញនូវ អនុសាសន៍មួយចំនួនដូចខាងក្រោម៖
ទី១. ការអភិវឌ្ឍគោលនយោបាយ៖ ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវរៀបចំគោលនយោបាយ ក្របខ័ណ្ឌច្បាប់ ស្តង់ដា ឬយន្តការចាំបាច់នានា ដើម្បីពង្រីកវិសាលភាពនៃកម្មវិធីអក្ខរកម្មទៅដល់ទីកន្លែងដែលត្រូវការ ដើម្បីធានា បាននូវឱកាសសិក្សាពេញមួយជីវិតសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ការស្ដារនីតិសម្បទាការងារ និងការកែប ជោគវាសនាប្រជាពលរដ្ឋតាមរយៈការអប់រំ។
ទី២. ការចូលរួមក្នុងសហគមន៍៖ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមយុទ្ធនាការប្រមូលសិស្សចូល រៀនឱ្យបានផុលផុស ចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលសិក្សា មជ្ឈមណ្ឌលសិក្សាសហគមន៍ មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត មជ្ឈមណ្ឌលយុវជន និងគ្រប់គ្រងទិន្នន័យជនមានតម្រូវការ ក្នុងដែន សមត្ថកិច្ចរបស់ខ្លួនឱ្យបានល្អនិងគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែល បាត់បង់ឱកាសរៀនសូតឬបោះបង់ការសិក្សា ឱ្យទទួលបានឱកាសរៀនសូត្រសាជាថ្មី ជាពិសេសត្រូវ ខិតខំបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ដែលមានពិការភាពឬជនមានតម្រូវការពិសេស ឱ្យទទួល បានការសិក្សារៀនសូត្រប្រកបដោយសមធម៌និងបរិយាបន្ន។
ទី៣.ការចូលរួមរបស់យុវជននិងនិស្សិត៖ ក្មួយៗជាសិស្ស និស្សិតតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមយុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហមកម្ពុជា និងសម្ព័ន្ធយុវជន ស្រឡាញ់សន្តិភាព ត្រូវសកម្មបន្តចូលរួមជួយបង្រៀនដោយស្ម័គ្រចិត្តដល់អ្នកមិនចេះអក្សរ ដែលស្ថិតក្នុង មូលដ្ឋានរបស់ក្មួយៗរស់នៅ។ បងប្អូនជនរួមជាតិ ដែលជាមាតាបិតាឬអ្នកអាណាព្យាបាល ក៏សូមជួយ ជំរុញបងប្អូនកូនចៅ ឱ្យខិតខំរៀនសូត្រឱ្យបានជាប់លាប់ និងទទួលលទ្ធផលល្អគ្រប់ៗគ្នា។
ទី៤. អក្ខរកម្មនិងការអភិវឌ្ឍជំនាញនៅកន្លែងធ្វើការ៖ ប្រធានរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន សូម ជួយជំរុញបើកថ្នាក់អក្ខរកម្ម គួបផ្សំជាមួយថ្នាក់បំប៉នមុខជំនាញវិជ្ជាជីវៈផ្សេងៗ ដល់បងប្អូនកម្មករ កម្មការិនី ដើម្បីជាប្រយោជន៍របស់ពួកគេផង និងជាប្រយោជន៍ដល់ម្ចាស់រោងចក្រ សហគ្រាសផង ដោយយើង ទាំងអស់គ្នាត្រូវចងចាំថា “មានអក្ខរកម្ម មានការគិតគូរ និងការសម្រេចចិត្តបានត្រឹមត្រូវ” “មានអក្ខរកម្មនាំឱ្យការអភិវឌ្ឍសហគមន៍កាន់តែរីកចម្រើន” “ មានអក្ខរកម្ម មានសុខដុមជីវិតទាំងបុគ្គល គ្រួសារ និង សង្គម” ជាពិសេស “អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃចំណេះដឹង បំណិន និងនវានុវត្តន៍”។
ទី៥. ការពង្រឹងភាពជាដៃគូ៖ ដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ ត្រូវបង្កើនកិច្ចសហការ និងពង្រឹងភាពជាដៃគូជាមួយគ្រឹះស្ថានសិក្សាសាធារណៈ ដើម្បីបន្តជួយឧបត្ថម្ភគាំទ្រដល់គ្រប់កម្មវិធី អប់រំ ជាពិសេសកម្មវិធីអក្ខរកម្មផ្សារភ្ជាប់នឹងការអប់រំវិជ្ជាជីវៈ ធានាបាននូវប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាពនិងនិរន្តភាព។
ទី៦. តួនាទីរបស់សា្ថប័នសាសនា៖ វត្តអារាម និងវិហារសាសនានានា ត្រូវបំផុសចលនាព្រះសង្ឃ បព្វជិត សាសនា តាជី ដូនជី ចូលរួមជំរុញកម្មវិធីអក្ខរកម្មវិជ្ជាជីវៈឱ្យកាន់តែខ្លាំងក្លាថែមទៀត តាមរយៈការទេសនា អប់រំអំពីសារប្រយោជន៍នៃការសិក្សារៀនសូត្រ តម្លៃសីលធម៌ ចរិយាធម៌ និងការលើកកម្ពស់វប្បធម៌រស់នៅជាពលរដ្ឋសកល។
ទី៧. ការផ្សព្វផ្សាយ និងការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយ៖ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ទាំងស្ថាប័នរដ្ឋនិងឯកជន សូមជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវរាល់កម្មវិធីអក្ខរកម្ម ដើម្បីឱ្យប្រជាពលរដ្ឋយើងមានការយល់ដឹង កាន់តែទូលំទូលាយ ក្រោមប្រធានបទ “អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃចំណេះដឹង បំណិន និង នវានុវត្តន៍”។
ជាថ្មីម្តងទៀត ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងនូវអំណរគុណដល់គ្រប់ក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សប្បុរសជននានា ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ បព្វជិតសាសនា សហគមន៍ និងប្រជាពលរដ្ឋទាំងអស់ ដែលបាននិងកំពុងជួយឧបត្ថម្ភគាំទ្រយ៉ាងសកម្មដល់ការងារអក្ខរកម្ម នាពេលកន្លងមកនេះ និងសូមបន្តជួយឧបត្ថម្ភគាំទ្រផ្ដល់កិច្ចសហការល្អតទៅទៀត ដើម្បីបុព្វហេតុអភិវឌ្ឍវិស័យ
អប់រំបណ្ដុះបណ្តាលមូលធនមនុស្សនិងការអភិវឌ្ឍនៅកម្ពុជា”៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×