Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្ទាប់ពីមានការអំពាវនាវដោយ សម្តេចតេជោ ហ៊ុន សែន, អ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ ហ៊ូ រុនអេង ត្រូវបានចាប់ខ្លួន ពីបទ ញុះញង់បង្កឲ្យ មានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា” ពេលFacebook ខ្ញុំបង្ហោះពីសិល្បករសិល្បការិនីទៅលេងតាមព្រំដែនពួកជ្រុលនិយមចូលមកលើកដែលខ្ញុំឆ្លើយតបដូចមានភ្ជាប់ជូន។សូមសមត្ថកិច្ចស្វែងរកមនុស្សនេះមកចាត់ការតាមផ្លូវច្បាប់ព្រោះវាមិនមែនជាការបញ្ចេញមតិទេ។ពួកជនបរទេសដែលខិតខំរារាំងការរើសអើងពូជសាសន៍និងប្រឆាំងជ្រុលនិយមជួយមើលរឿងនេះផងកុំចាំដល់ពេលគេញាត់គុកទើបស្រែកថារំលោភសិទ្ធមនុស្សត្រូវជួយអប់រំពួកនេះជាជាងមកចោទរាជរដ្ឋាភិបាល”។

សម្តេចតេជោ បានបញ្ជាក់បន្តទៀតថា “គ្មានការលើកលែងណាមួយត្រូវបានធ្វើសម្រាប់មនុស្សបែបនេះទេ។
សិទ្ធិបញ្ចេញមតិត្រូវបានគោរពតែការមួលបង្កាច់មិនត្រូវបានអត់ឱនឲ្យទេ។
រពឹសដៃផ្ទៃឆ្អែតគួរត្រូវធ្វើតែបើរពឹសដៃដើម្បីជាប់គុកហើយរត់ទៅរកគេជួយបែបនេះមិនគួរធ្វើទេ។
អ្នកនៅក្រៅប្រទេសអាចរួចខ្លួនតែអ្នកនៅក្នុងប្រទេសមិនរួចខ្លួនទេប្រសិនមានបទល្មើស។សង្គមសុីវិលឬជនបរទេសឬបិតាសិទ្ធិ
មនុស្សមុនមានប្រតិកម្មត្រូវពិនិត្យពីមតិស្រ្តីនេះជាមុនបើមិនចង់ធ្វើជាសត្រូវជាមួយច្បាប់កម្ពុជាឬច្បាប់អន្តរជាតិ”។

អ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ ហ៊ូ រុនអេង ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីមានការអំពាវនាវដោយ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា គ្មានការលើកលែងណាមួយត្រូវបានធ្វើសម្រាប់មនុស្សបែបនេះទេ។

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លើឈ្មោះ ហ៊ូ រ៉ុនអេង ពីបទ ញុះញង់បង្កឲ្យ មានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ជាបទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×