Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីជប់លៀងថ្នាក់ខ្ពស់ ដែលរៀបចំដោយវេទិកាចំណេះដឹងពិភពលោក (WKF)

នៅទីក្រុងអ៊ីនឆន់ សាធារណរដ្ឋកូរ៉េ រាត្រីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីជប់លៀងថ្នាក់ខ្ពស់ ដែលរៀបចំដោយវេទិកាចំណេះដឹងពិភពលោក (WKF) នាយកប្រតិបត្តិក្រុមហ៊ុន Maekyung និងអភិបាលក្រុងអ៊ីនឆន់ សាធារណរដ្ឋកូរ៉េ។ ពិធីដ៏មានអត្ថន័យនេះ មានការចូលរួមពីមជ្ឈដ្ឋានរដ្ឋាភិបាល អ្នកនយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេងៗ ជុំវិញពិភពលោក ក្នុងគោលបំណងចែករំលែកចំណេះដឹង ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពសកលប្រកបដោយតុល្យភាព។

ថ្នាក់ដឹកនាំ នៃវេទិកាចំណេះដឹងពិភពលោក (WKF) នាយកប្រតិបត្តិក្រុមហ៊ុន Maekyung និងអភិបាលក្រុងអ៊ីនឆន់ សាធារណរដ្ឋកូរ៉េ បានសំដែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះបណ្តាថ្នាក់ដឹកនាំ នៃមជ្ឈដ្ឋានរដ្ឋាភិបាល អ្នកនយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេងៗ ជុំវិញពិភពលោក ដែលមានវត្តមានអញ្ជើញចូលរួមវេទិកាចំណេះដឹងពិភពលោក (World Knowledge Forum) លើកទី២៥ ក្រោមមូលបទ មាគ៌ាឆ្ពោះទៅរកសហត្ថិភាព (Jounney Towards Coexistence) ក្នុងគោលបំណងចែករំលែកចំណេះដឹង ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពសកលប្រកបដោយតុល្យភាព៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×