Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រីសុខ ចិន្តាសោភា បានវាយតម្លៃខ្ពស់ ចំពោះការរួមចំណែកយ៉ាងសកម្មរបស់ឯកឧត្ដមឯកអគ្គរាជទូតថៃ ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ដែលត្រូវបានដំឡើងទៅកាន់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រ»

ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងការអបអរសាទរចំពោះ ឯកឧត្តម ឆឺតកៀត អាត់ថាកន ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់អាណត្តិបេសកកម្មការទូតប្រកបដោយជោគជ័យនៅកម្ពុជា ក្នុងឱកាសឯកឧត្តមឯកអគ្គរាជទូត ចូលជួបជម្រាបលា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។

ឯកឧត្តម សុខ ចិន្តាសោភា បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសកម្មរបស់ឯកឧត្ដមឯកអគ្គរាជទូត ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ដែលត្រូវបានដំឡើងទៅកាន់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រ» កាលពីខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។ ស្របពេលដែលកម្ពុជា និងថៃ នឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ២០២៥ ភាគីទាំងពីរ បានឯកភាពក្នុងការរៀបចំរួមគ្នានូវព្រឹត្តិការណ៍នានាដើម្បីអបអរសាទរឆ្នាំដ៏ពិសេសនេះ។

ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំពោះការផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹងសម្រាប់បេសកកម្មការទូតរបស់ឯកឧត្ដម នៅព្រះរាជាណាចក្រកម្ពុជា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×