Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុខសញ្ញាគ្រឿងញៀនចំនួន​០៤​នាក់ ត្រូវបានសម​ត្ថកិច្ចបង្រ្កាបឃាត់ខ្លួន​ បញ្ជូនទៅតុលាការ

ក្រុងបាត់ដំបង៖ កាលពីថ្ងៃទី០៧ដល់ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៤​ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ ដា​ញ់អេង​ប៊ុន​ ចាន់​ ស្នង​ ការនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់ដំបង​ ផែនការងារប្រឆាំងគ្រឿងញៀនដែលមានលោកវរ​សេនីយ៍ឯក​ សុខ​ និមល​ ស្នងការរងជាប្រ​ធាន​ផែនបានធ្វេីការបង្រ្កាបករណីជួ​ញដូរដោយខុស​ច្បាប់នូវសារធាតុ​ញៀន ០១​ករណី ក្នុងបទល្មើស ជាក់​ស្តែង និងឃាត់ខ្លួនជនស​ង្ស័យ​បានជាបន្តបន្ទាប់ចំនួន ០៤នាក់ភេទប្រុស​ នាំមកធ្វើការ​សាកសួរនិងដកហូតបាន៖ -ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ១១ថង់ ទម្ងន់ ៥៥៧,២៩ក្រាម (ថ្នាំសុទ្ធ) និងថ្នាំញៀមប្រភេទមេតំហ្វេតាម៉ីន​ យ៉ាម៉ាWY​ទម្ងន់​០,២៥ក្រាម។ -ទូរស័ព្ទដៃចំនួន ០២គ្រឿង (ចាស់)។ -ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង ។-ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម ។

ជនសង័្សយទាំង០៤នាក់រួមមាន៖១-ឈ្មោះ វឿន បូរី ភេទប្រុស អា យុ៣៧ឆ្នាំ មានទីលំនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯកក្រុងបាត់​ដំបង ខេត្តបាត់ដំបង ។២-ឈ្មោះ ឌុង ចំរើន ហៅ ង៉ោល ភេទប្រុស អាយុ​៣៣ឆ្នាំ មានទីលំនៅភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ ដំបង។៣-ឈ្មោះ គង រស្មី ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំ​នៅភូមិគោក ពន្លៃ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។៤-ឈ្មោះ​ ផាត់​ តារ៉ាក់ផនហៅបូ​រ យ៉ត​ ភេទប្រុសអាយុ៣៦ឆ្នាំ(ជនជាតិថៃ)។

ករណីនេះសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង អនុវត្តតាមផ្លូវច្បាប់៕ រក្សាសិទ្ធដោយ ៖​សុទ្ធលី

×