ឆ្នាំជូត ៖ រាសីស្រុតចុះ។ ថ្ងៃនេះអ្នកត្រូវត្រៀមស្មារតីព្រោះការងារនឹងជួបការលំបាកឧបសគ្គច្រើន។ ថ្ងៃនេះក៏ពុំគាប់ប្រសើរសម្រាប់ការបញ្ចេញទុនវិនិយោគ។ មនោសញ្ចេតនា ការងារមិនស្រួល ផ្លូវចិត្តក៏មិនល្អហេតុនេះអ្នកងាយមួម៉ៅ នាំឲ្យឥទ្ធិពលដល់បរិយាកាសគ្រួសារ។ ទិសល្អទិសខាងលិច ប្រយ័ត្នទិសខាងកើត។ ពណ៌ស។ អ្នកយកអាសាឆ្នាំវក៕
ឆ្នាំឆ្លូវ ៖ រាសីឡើងខ្ពស់។ ការងារល្អប្រសើរ អ្នកធ្វើម្ចាស់មានឱកាសជួបដៃគូសហការរថ្មីៗច្រើន អ្នកទទួលប្រាក់បៀរវត្សរ៍អាចសម្រេចកិច្ចការគ្រប់យ៉ាងបានដោយជោគជ័យ។ មានឱកាសវិនិយោគល្អ ប៉ុន្តែត្រូវពិនិត្យឲ្យម៉ត់ចត់ពេលវេលា។ មនោសញ្ចេតនា យីអ៊ុនកំពុងឡើង មានប្រយោជន៍សម្រាប់អ្នកនៅលីវ។ ទិសល្អទិសខាងជើង ប្រយ័ត្នទិសខាងត្បូង។ ពណ៌គាប់ប្រសើរពណ៌ខៀវ។ អ្នកយកអាសាឆ្នាំជូត
ឆ្នាំខាល៖ រាសីល្អ។ រាល់កិច្ចប្រឹងប្រែងក្នុងការងាររបស់អ្នកតាំងពីមុនៗមកថ្ងៃនេះនឹងទទួលបានការឆ្លើយតបយ៉ាងសក្តិសម។ មនោសញ្ចេតនា កុំអង្គុយនៅតែផ្ទះខ្ជះខ្ជាយពេលវេលា អ្នកនៅលីវគួរឧស្សាហ៍ចេញក្រៅទាក់ទងនឹងបានជួបមនុស្សដែលខ្លួនពេញចិត្ត។ ទិសល្អទិសខាងត្បូង ប្រយ័ត្នទិសខាងលិច។ ពណ៌គាប់ប្រសើរពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំថោះ ៖ រាសីស្រុតចុះ។ សភាពផ្លូវចិត្តមិននឹងនរ ដូច្នេះអ្នកងាយបង្ករឿងជាមួយអ្នកដទៃ ត្រូវខំទប់អារម្មណ៍បញ្ចៀសទំនាស់កុំឲ្យប៉ះពាល់ដល់ការងាររបស់អ្នក។ ថ្ងៃនេះមិនសមស្របសម្រាប់ការវិនិយោគ។ មនោសញ្ចេតនា កុំរុញខ្លួនទៅផ្ទប់នឹងជញ្ជាំង អ្នកគ្រាន់តែដកថយ១ជំហាននោះនឹងទទួលបានភាពកក់ក្តៅមកវិញ។ ទិសល្អទិសពាយ័ព្យ ប្រយ័ត្នទិសនិរតី។ ពណ៌គាប់ប្រសើរពណ៌លឿង។ អ្នកយកអាសាឆ្នាំមមែ៕
ឆ្នាំរោង ៖ រាសីស្រុតចុះ។ ការងារលំបាកនឿយហត់តែសមិទ្ធផលបែរជាមិនបានដូចបំណង យីអ៊ុនមិនល្អ មិនត្រូវជំនះធ្វើតាមតែចិត្ត។ ថ្ងៃនេះអ្នកអាចជួបការលំបាកក្នុងការបង្វិលទុននាំឲ្យបាត់ឱកាសរកចំណូលធំ។ មនោសញ្ចេតនា អ្នកទាំង២ សុទ្ធតែចង់ឈ្នះចង់ចាញ់គ្នានាំឲ្យមនោសញ្ចេតនាប្រេះឆា។ ទិសល្អទិសខាងកើត ប្រយ័ត្នទិសខាងលិច។ ពណ៌គាប់ប្រសើរពណ៌ខៀវ ,ខ្មៅ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំម្សាញ់ ៖ រាសីស្រុតចុះ។ សម្ពាធការងារធំធ្វើឲ្យអ្នកតានតឹងអស់កម្លាំង។ រកស៊ីប្រយ័ត្នការអូសទាញរបស់ដទៃនាំទៅផ្លូវមិនល្អ។ មនោសញ្ចេតនា ស្រឡាញ់គ្នាត្រូវចេះគោរពគ្នា កុំចាប់បង្ខំឲ្យគូស្នេហ៍ធ្វើតាមខ្លួននាំឲ្យទំនាក់ទំនងងាយប្រេះឆា។ ទិសល្អទិសខាងលិច ប្រយ័ត្នទិសខាងជើង។ ពណ៌គាប់ប្រសើរពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕
ឆ្នាំមមី ៖ រាសីឡើងខ្ពស់។ ការប្រឹងប្រែងទាំងអម្បាលម៉ានតាំងពីមុនមករបស់អ្នកនេះ បានដល់ថ្ងៃទទួលផល។ ទេវតាទ្រព្យមកដល់ផ្ទះ វិនិយោគអំណោយផលល្អ លុយកាក់ហូរចូលសន្ធឹក។ មនោសញ្ចេតនា បាននៅក្បែរមនុស្សជាទីស្រឡាញ់ ក្នុងកែវភ្នែកអ្នកមានសុទ្ធតែពណ៌កុលាប។ ទិសល្អពាយ័ព្យ ប្រយ័ត្នទិសខាងលិច។ ពណ៌ក្រហម ឆ្នាំមមី៕
ឆ្នាំមមែ ៖ រាសីឡើងខ្ពស់។ កិច្ចការគ្រប់យ៉ាងប្រព្រឹត្តទៅដោយរលូន។ ថ្ងៃនេះល្អសម្រាប់ការចរចាពាណិជ្ជកម្ម ចុះកិច្ចសន្យាវិនិយោគ។ មនោសញ្ចេតនា ផ្អែមល្អែមជ្រាលជ្រៅ។ ទិសល្អទិសខាងកើត ប្រយ័ត្នទិសខាងលិច។ ពណ៌គាប់ប្រសើរពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំវក ៖ រាសីល្អ។ ការងារចាំបាច់ត្រូវប្រមូលផ្តុំកម្លាំងកាយចិត្តទើបសង្ឃឹមសម្រេចបានជោគជ័យ។ រាសីឡើងអាចទិញឆ្នោតផ្សងសំណាង។ មនោសញ្ចេតនា ដោយសារពុំទាន់អាចបំភ្លេចរឿងចាស់ ហេតុនេះអ្នកពិបាកបើកចិត្តទទួលអ្នកថ្មី។ ទិសល្អទិសខាងជើង ប្រយ័ត្នទិសខាងកើត។ ពណ៌គាប់ប្រសើរពណ៌ខៀវ , ខ្មៅ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំរកា ៖ រាសីឡើងខ្ពស់។ ការងារជួបការលំបាកត្រូវអត់ធ្មត់ កុំដោយសារតែភាពអល់អែករបស់ខ្លួននាំឲ្យខកឱកាសល្អ។ ថ្ងៃនេះល្អប្រសើរសម្រាប់ការបោះទុនរកស៊ី នឹងទទួលបានចំណេញច្រើន។ មនោសញ្ចេតនា មានភាពសោមនស្សរីករាយសុភមង្គល។ ទិសល្អទិសឦសាន ប្រយ័ត្នទិសខាងលិច។ ពណ៌គាប់ប្រសើរពណ៌ស។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំចរ ៖ រាសីល្អ។ ថ្ងៃនេះអ្នកមានឱកាសបានជួបអ្នកមានគុណធំ កិច្ចការគ្រប់យ៉ាងត្រូវបានរកជួយទំនុកបម្រុង។ អ្នកក៏គួរចេញក្រៅជួបជុំមិត្តភក្តិឲ្យបានញឹកញាប់នឹងរកឃើញវិធីរកចំណូលបន្ថែមច្រើនទៀត។ មនោសញ្ចេតនា អ្នកនៅលីវនឹងអាចជួបមនុស្សដែលខ្លួនប៉ងយកជាគូគាប់ ត្រូវខំរក្សាទំនាក់ទំនងឲ្យជាប់។ ទិសល្អទិសខាងត្បូង ប្រយ័ត្នទិសខាងជើង។ ពណ៌គាប់ប្រសើរ ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំកុរ ៖ រាសីឡើងខ្ពស់។ អ្នករៀនសូត្រ ប្រឡងនឹងទទួលបានពិន្ទុខ្ពស់ ការងារក៏នឹងជោគជ័យដូចបំណង។ អ្នកនឹងបានជួបសប្បុរសជនផ្តល់ឱកាសរកប្រាក់យ៉ាងច្រើន។ មនោសញ្ចេត អ្នកមានគូស្នេហ៍គួរម្ចាស់ការបង្ហាញទឹកចិត្តឲ្យគេយល់ថា អ្នកស្មោះស្ម័គ្រចំពោះគេ។ ទិសល្អទិសខាងលិច ប្រយ័ត្នទិសអាគ្នេយ៍។ ពណ៌គាប់ប្រសើរពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕