ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យឯកកឧត្តម ឃួង ស្រេង ត្រៀមរថយន្តក្រុង៥៦គ្រឿង ដោយឥតគិតថ្លៃ ដើម្បីជូនបងប្អូនប្រជាពលរដ្ឋ ទៅលេងខេត្តទាំង៤នៅភាគឦសាន នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ
ទន្ទឹមនេះ រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្ត ៥៧គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋទៅដើរលេងខេត្តភាគឦសាន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយឥតគិតថ្លៃ។
សម្ដេចធិបតីបញ្ជាក់បែបនេះ នៅក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។
សម្ដេចធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា៖ «សម្រាប់បុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋជាច្រើនត្រូវការធ្វើដំណើរទៅផ្ទះ អ៊ីចឹងខ្ញុំសូមប្រគល់ជូនឯកឧត្តម ឃួង ស្រេង អភិបាលគណៈអភិបាលរាជធានីខេត្ត រៀបចំរថយន្តក្រុងដើម្បីដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើត ដោយឥតគិតថ្លៃ។ ឥលូវឡានក្រុងរាយការណ៍ហើយ គេថារៀបចំ៥ថ្ងៃ ពីថ្ងៃទី៣០ ខែកញ្ញា រហូតដល់ថ្ងៃទី០៤ ខែតុលា មានន័យថាមុនថ្ងៃគាត់ទៅផ្ទះ និងក្រោយថ្ងៃភ្ជុំបិណ្ឌ មួយថ្ងៃ។ អ៊ីចឹងត្រឡប់មកវិញ ដូចជាត្រៀមជិត៥០០គ្រឿង បាទ៤៩៧គ្រឿងត្រៀមដឹកទៅតាមបណ្ដាខេត្តទាំងអស់ជូន ហើយកុំភ្លេចទឹកជូនបងប្អូនប្រជាពលរដ្ឋដូចមុនផង រៀបចំបានល្អ»៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី