Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានដោះលែងចេញពន្ធនាគារ

ភ្នំពេញ ៖ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារកម្មករខ្មែរ(LRSU) នៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញាឈឹម ស៊ីថរ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពវិញ បន្ទាប់ពីអនុវត្តន៍ទោសចប់។ នេះបើតាមការចេញផ្សាយព័ត៌មានរបស់អង្គការអាដហុកនាថ្ងៃចន្ទនេះ។

កញ្ញា ត្រូវបាននគរបាលអន្តោប្រវេសន៍ឃាត់ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ និងឃុំខ្លួនកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពី កញ្ញា បានវិលត្រលប់ពីប្រទេសអូស្ត្រាលី ដោយមូលហេតុបានល្មើសបម្រាមដែលតុលាការ ដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យដោយហាមមិនឱ្យចាកចេញពីព្រះរាជាណាចក្រកម្ពុជា។

កញ្ញាត្រូវបានចោទប្រកាន់ពីបទ “ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ ឱ្យជាប់ពន្ធនាគារ២ឆ្នាំ អំឡុងពេល កញ្ញា ទាមទារឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ គោរពសិទ្ធិសហជីព ដោះស្រាយវិវាទការងារ ចាប់តាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ដែលអូសបន្លាយពេលជាយូរណាស់មកហើយ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×