Sunday, October 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ អ្នកសារព័ត៌មានត្រូវក្តាប់ឲ្យជាប់នូវមូលដ្ឋាននៃប្រធានបទដែលខ្លួនផ្សព្វផ្សាយ

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មានលើកទឹកចិត្តដល់សមាគមសារព័ត៌មាន បន្តបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព វិជ្ជាជីវៈដល់អ្នកសារព័ត៌មាន ដើម្បីឱ្យវិស័យសារព័ត៌មានកាន់តែមានគុណភាពខ្ពស់ តាមរយៈនេះអ្នកសារព័ត៌មានត្រូវ អនុវត្តន៍នូវគោលការណ៍ ៣ជាសំខាន់ គោរពក្រមសីលធម៌ សរសេរព័ត៌មានពិតឈរលើប្រភព និងប្រកាន់គោលការណ៍បី ខ្លី ខ្លឹម ខ្លាំង។

នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលពិសេស លើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះ គ្រប់គ្រងព័ត៌មានបែបឌីជីថល” រៀបចំឡើងដោយសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា សហការជាមួយសមាគមសារព័ត៌មានចំនួន៤ ដោយមានអ្នកសារព័ត៌មានចូលរួមសិក្សាចំនួន ៦៨៤នាក់ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤ អគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា អ្នកសារព័ត៌មានត្រូវក្តាប់ឲ្យជាប់នូវមូលដ្ឋាននៃប្រធានបទដែលខ្លួនផ្សព្វផ្សាយ ទី១ អោយយល់ខ្លួនឯងថាតើសរសេរពីអ្វី ទី២ មានព័ត៌មានក្នុងដៃ ទី៣ គឺការផ្សាយព័ត៌មានត្រូវឈរនៅលើការពិត, អ្នកសារព័ត៌មាន មិនអាចឃ្លាតឆ្ងាយពីអ្វីដែលជាការពិត នឹងប្រភពព័ត៌មានពិតនោះទេ ។ អ្នកសារព័ត៌មានត្រូវសរសេរព័ត៌មានពីចំណុចសំខាន់មុន មកចំណុចមិនសំខាន់ក្រោយ ព្រោះបញ្ហាបច្ចុប្បន្ននេះល្បឿននៃព័ត៌មាន និងពេលវេលារបស់អ្នកអាន ហើយបច្ចុប្បន្នរឿងរ៉ាវកើតមានឡើងកាន់តែច្រើនបើអ្នកសារព័ត៌មាន សរសេរយកចំណុចសំខាន់ដាក់នៅចុងក្រោយនៃអត្ថបទ គឺមិនអាចអោយស្ថាប័នសារព័ត៌មាននោះប្រកួតប្រជែងជាមួយស្ថាប័នសារព័ត៌មានផ្សេងបាននោះទេ ។

ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ការចាប់ផ្តើមនៃការសរសេរអត្ថបទព័ត៌មានផ្តល់នូវខ្លឹមសារព័ត៌មានសំខាន់ជាមុន ព្រោះជាផ្នែកមួយក្នុងការទាក់ទាញការអាន នឹងការផ្តល់ព័ត៌មានលឿនទៅដល់អ្នកអានតាមដែលអាចធ្វើបានជាចំណុចខ្លាំងនៅក្នុងការគ្រប់គ្រងការផ្សព្វផ្សាយរបស់យើង។

ក្នុងទ្រឹស្តីកាសែត ក្នុងករណីសង្ស័យគឺមិនត្រូវផ្សព្វផ្សាយនោះទេ ព្រោះការផ្សាយព័ត៌មានដែលមានការសង្ស័យគឺបង្កើតអោយមានការសង្ស័យ ដែលនេះហើយគឺជាចំណុចមួយដែលអ្នកសារព័ត៌មានត្រូវជៀងវាង ។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាន គឺជាមូលដ្ឋានគ្រឹះសម្រាប់អ្នកសារព័ត៌មានយកទៅអនុវត្តន៍ ហើយក៏ជាអាវក្រោះយ៉ាងសំខាន់ក្នុងការពារខ្លួនយើង ហើយសម្រាប់ជាគុណតម្លៃរួមនៃវិជ្ជាជីវៈសារព័ត៌មាន, អ្នកសារព័ត៌មានត្រូវឈរលើមូលដ្ឋាននៃប្រភពព័ត៌មានច្បាស់លាស់ បើការសរសេរព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ នោះគឺជាការទទួលខុស ត្រូវរបស់យើងទាំងស្រុងទៅលើព័ត៌មានដែលខ្លួនបានផ្សាយ ហើយក៏ជាការខុសក្រមសីលធម៍វិជ្ជាជីវៈសារព័ត៌មាន។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា អ្នកសារព័ត៌មានត្រូវក្តាប់អោយជាប់នូវមូលដ្ឋាននៃប្រធានបទដែលខ្លួនផ្សព្វផ្សាយ ទី១៖ ឱ្យយល់ខ្លួនឯងថាតើសរសេរពីអ្វី, ទី២៖ មានព័ត៌មានក្នុងដៃ, ទី៣៖ គឺការផ្សាយព័ត៌មានត្រូវឈរនៅលើការពិត, អ្នកសារព័ត៌មាន មិនអាចឃ្លាតឆ្ងាយពីអ្វីដែលជាការពិត និងប្រភពព័ត៌មានពិតនោះទេ។

លោករដ្ឋមន្ត្រីបានបន្ថែមថា អ្នកសារព័ត៌មានត្រូវសរសេរព័ត៌មានពីចំណុចសំខាន់មុន មកចំណុចមិនសំខាន់ក្រោយ ព្រោះបញ្ហាបច្ចុប្បន្ននេះល្បឿននៃព័ត៌មាន និងពេលវេលារបស់អ្នកអាន ហើយបច្ចុប្បន្នរឿងរ៉ាវកើតមានឡើងកាន់តែច្រើនបើអ្នកសារព័ត៌មាន សរសេរយកចំណុចសំខាន់ដាក់នៅចុងក្រោយនៃអត្ថបទ គឺមិនអាចឱ្យស្ថាប័នសារព័ត៌មាននោះប្រកួតប្រជែងជាមួយស្ថាប័នសារព័ត៌មានផ្សេងបាននោះទេ។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ការចាប់ផ្តើមនៃការសរសេរអត្ថបទព័ត៌មានផ្តល់នូវខ្លឹមសារព័ត៌មានសំខាន់ជាមុន ព្រោះជាផ្នែកមួយក្នុងការទាក់ទាញការអាន នឹងការផ្តល់ព័ត៌មានលឿនទៅដល់អ្នកអានតាមដែលអាចធ្វើបានជាចំណុចខ្លាំងនៅក្នុងការគ្រប់គ្រងការផ្សព្វផ្សាយរបស់យើង។ ក្នុងទ្រឹស្តីកាសែត ក្នុងករណីសង្ស័យគឺមិនត្រូវផ្សព្វផ្សាយនោះទេ ព្រោះការផ្សាយព័ត៌មានដែលមានការសង្ស័យគឺបង្កើតឱ្យមានការសង្ស័យ ដែលនេះហើយគឺជាចំណុចមួយដែលអ្នកសារព័ត៌មានត្រូវជៀងវាង។

ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹក និងសូមឱ្យអ្នកសារព័ត៌មានយកចិត្តទុកដាក់ក្នុងការសរសេរអត្ថបទព័ត៌មានជាអក្សរខ្មែរឱ្យបានត្រឹមត្រូវតាម អក្ខរាវិរុទ្ធ ព្រោះថាបើយើងសរសេរអក្សរខ្មែរមិនបានត្រឹមត្រូវហើយ ធ្វើឱ្យប៉ះពាល់ដល់អក្សរសាស្ត្រជាតិ ហើយនៅពេលដែលយើងផ្សព្វផ្សាយចេញទៅដោយមិនពិនិត្យអក្ខរាវិរុទ្ធ ត្រឹមត្រូវ ក្មេងៗ និងអ្នកផ្សេងទៀតបើកមើលអត្ថបទនោះ ដែលបានរក្សាទុកនៅក្នុងទិន្នន័យរបស់ Google នឹងធ្វើឱ្យមានការភណ្ឌច្រឡំជាក់ជាមិនខាន។

ឯកឧត្តមបានរំលឹកពីប្រវត្តិសាស្ត្រទាក់ទងទៅអ្វីទៅជាសង្គ្រាមឆ័ត្រ បើគ្មានសង្គ្រាមឆត្រទេ ពេលនេះប្រហែលជាយើងគ្មាន ថ្ងៃស្គាល់អក្សរខ្លួនឯងឡើយ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×