Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រី​ស្អាត​យក​រថយន្ត​ទំនើប និង​លុយ​១​វ៉ា​លី​ស ឈរ​លើ​ស្ពាន “​អាកាស​កញ្ចក់​” សុំ​មិត្ត​ប្រុស​រៀបការ តែ​លទ្ធ​គឺ​… បង​ជា​ប្រុស​កំសាក​! (​វីដេអូ​)

ស្រី​ស្រស់​ក្នុង​ឈុត​អាពាហ៍ពិពាហ៍ បាន​ចំណាយលុយ​ជាច្រើន ដើម្បី​សុំ​មិត្ត​ប្រុស​រៀបកា​រលើ​ស្ពាន​កញ្ចក់​កម្ពស់ ៣៥០​ម៉ែត្រ​… ។​

​នាង​បាន​ប្រឹងប្រែង​ត្រៀម​បម្រុង​នូវ​ឈុត​ឆាក​សុំ​មិត្ត​ប្រុស​រៀបការ​ដោយ​ស្លៀក​រ៉ូប​អាពាហិពិពា​ហ៍ស ឈរ​ក្បែរ​រថយន្ត​ថ្មីស្រឡាង រួម​នឹង​វ៉ា​លី​ស​មួយ​ផ្ទុក​លុយ ១០.០០០​យាន់ (​ប្រមាណ ១៤.៥០០ USD) នៅលើ​ស្ពាន​កញ្ចក់​ថ្លាឈ្វេង​កម្ពស់ ៣៥០​ម៉ែត្រ ពី​ដី នា​ទីក្រុង Zhengzhou ខេត្ត Henan ។

​ខ្សែ​វីដេអូ បាន​បង្ហោះ​ផ្សាយ​លើ​គេហទំព័រ​សង្គម Pear Video ថ្ងៃទី ១៥ ខែ​សីហា ។ គេ​នៅ​ឃើញ​នាង​ឈរ​ក្បែរ​បដារ​មួយ​សរសេរថា ៖ “​បើ​បង​ហ៊ាន​ដើរ​លើ​ស្ពាន​នេះ អូន​នឹង​រៀបកា​របង​ភ្លាម​!” ។​

​រីឯ​ភាគី “​បុរស​” វិញ ទោះបី​មាន​មិត្តភក្តិ​ជាច្រើន​ប្រឹងប្រែង​បញ្ចុះបញ្ចូល​ឲ្យ​បោះជំហាន​ឡើង​ស្ពាន​ក្តី តែ​បាន​ដាច់ខាត​មិន​យល់ព្រម ហើយ​ចេញពី​ទី​នេះ​ទៅ ។​

​បុគ្គលិក​គ្រប់គ្រង​ស្ពាន​កញ្ចក់​លើ​ភ្នំ Fuxi នេះ បាន​សារភាព​ថា ពួកគេ​បាន​ប្រឹង​ជួយ​ដល់​នារី​ខាងលើ រៀបចំ​ឈុត​ឆាក​សុំ​រៀបការ ហើយក៏​បាន​បដិសេធ​ចោល​ពាក្យ​ច​ចាម​អារាម​ថា វា​ជា​ឆាក​សម្តែង​មួយ ។​

​ស្រី​ក្លាហាន​រូបនេះ នៅ​បាន​ស្រែក​តាម​មេក្រូ​ថា ៖ “​ទោះបីជា​អូន​ពិតជា​សុភមង្គល​ជាមួយ​ស្នេហា​៣​ឆ្នាំ កន្លងមក​របស់​ពួកយើង​ក្តី ហើយ​ឪពុក​ម្តាយ​របស់​អូន​ជំរុញ​ឲ្យ​យើង​រៀបការ​ក្តី តែ​អូន​មិន​អាច​រៀបការ​ជាមួយ​បង​បាន​ទេ​! ព្រោះតែ​បង​ទន់ខ្សោយ កំ​សាក ខ្លាច​…​កម្ពស់​!” ។​

​ក្រោយ​ពី​បុរស​នេះ​ចាកចេញ​ទៅ នាង​បាន​ប្រាប់​កាសែត Henan Daily ថា នាង​នឹង​បែកផ្លូវ​ជាមួយ​មិត្ត​ប្រុស​នេះហើយ ព្រោះ​វា​ជា​ជម្រើស​ល្អ​ទាំង​សងខាង ។​

​គិត​ទៅ “​បងប្រុស​នេះ​… ក្កាន់​មែន​ហ្ន៎​!” ៕ លី​សា​

×