Monday, October 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តក្រចេះ ណែនាំ ស្តីពីវិធានការបង្ការ និងឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះទឹកជំនន់ ក្នុងមូលដ្ឋាន

ខេត្តក្រចេះ ៖ នៅ​​ថ្ងៃ​ទី​១៧​ កញ្ញា​នេះ​ ជំនន់​ទឹកភ្លៀង​បាន​បង្ក​ឱ្យ​ជន់​លិច​ផ្ទះសម្បែង​ប្រជាពលរដ្ឋ ផ្លូវ សាលារៀន មណ្ឌល​សុខភាព និង​វត្ត​អារាម ស្ថិតនៅ​ភូមិ​អញ្ចាញ ឃុំ​ដារ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ និង​ពេញ​មួយ​យប់​កាលពី​យប់មិញ ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ និងការព្យាករណ៍កម្ពស់ទឹកទន្លេមេគង្គរបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២៤ ឃើញថា តំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុងប្រទេសថៃ និងប្រទេសឡាវ នឹងមានភ្លៀងធ្លាក់ច្រើន ជាបន្តបន្ទាប់ បណ្តាលឱ្យទឹកទន្លេមេគង្គក្នុងខេត្តក្រចេះនឹងហក់ឡើង ដល់កម្ពស់ ២០,៩៧ម៉ែត្រ ក្នុងរយៈពេល ៣ ទៅ ៥ ថ្ងៃខាងមុខនេះ។ ស្ថានភាពនេះ អាចបង្កឱ្យកើតមានឡើងនូវជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ គ្រប់ពេលវេលា ពិសេសតំបន់ដែលស្ថិតនៅអមសងខាងទន្លេមេគង្គ ក្នុងមូលដ្ឋានខេត្តក្រចេះ។

ក្នុងន័យនេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត (គ.គ.ម.ខ.) សូមធ្វើការណែនាំ ដល់មន្ទីរ ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដូចខាងក្រោម៖

  • រដ្ឋបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងទាំងបីប្រភេទ ត្រូវត្រួតពិនិត្យធនធានសម្ភារនិងកម្លាំងអន្តរាគមន៍បន្ទាន់ ដើម្បីត្រៀមលក្ខណៈឆ្លើយតប និងសង្គ្រោះបន្ទាន់គ្រោះទឹកជំនន់។
    • រដ្ឋបាលក្រុង/ស្រុក ត្រូវណែនាំដល់អាជ្ញាធរឃុំ/សង្កាត់ ភូមិ ដើម្បីរៀបចំ និងសម្អាត ទីទួលសាធារណៈ និងទីទួលសុវត្ថិភាព ដែលមានស្រាប់ សម្រាប់ត្រៀមជម្លៀសប្រជាពលរដ្ឋ។
  • រដ្ឋបាលក្រុង/ស្រុក ត្រូវតាមដានព័ត៌មានអាកាសធាតុ និងកម្ពស់ទឹកទន្លេមេគង្គដែលព្យាករណ៍ដោយ ក្រសួង-ស្ថាប័នជំនាញ និងផ្សព្វផ្សាយបន្ត ឱ្យដល់ប្រជាពលរដ្ឋពិសេស ជនងាយរងគ្រោះ និងគ្រួសារ ងាយរងហានិភ័យ។
  • រដ្ឋបាលក្រុង/ស្រុក ត្រូវណែនាំដល់ឃុំ/សង្កាត់ និងភូមិ ត្រូវបំពេញទម្រង់របាយការណ៍ទឹកជំនន់ ហើយ ត្រូវធ្វើរបាយការណ៍តាមប្រព័ន្ធ Telegram និងតាមប្រព័ន្ធ PRISM មកកាន់លេខាធិការដ្ឋាន នៃ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ជាប់ជាប្រចាំ។
  • មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បន្តកត់ត្រា និងផ្តល់ព័ត៌មានបច្ចុប្បន្នភាព ស្តីពីស្ថានភាពអាកាសធាតុ និងកម្ពស់ទឹកទន្លេមេគង្គរៀងរាល់ថ្ងៃ មកកាន់ គ.គ.ម.ខ.។
    • មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវណែនាំគ្រប់សាលារៀនឱ្យណែនាំបន្តដល់សិស្សានុសិស្ស និង អាណាព្យាបាល ត្រូវយកចិត្តទុកដាក់ខ្ពស់ដល់សុវត្ថិភាព ការធ្វើដំណើររបស់សិស្សនៅតំបន់ទឹកជំនន់។
  • ប្រជាពលរដ្ឋ ត្រូវតាមដានស្ថានភាពទឹកជំនន់ទន្លេមេគង្គជាប់ជាប្រចាំ និងត្រូវម្ចាស់ការ ឬ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានព័ត៌មានអំពីទីតាំង ដែលត្រូវជម្លៀសសត្វពាហនៈ និង ក្រុមគ្រួសារ ទៅទីទួលសុវត្ថិភាព ក្នុងករណីទឹកជំនន់មានការគំរាមកំហែងដល់សុវត្ថិភាព។ អាស្រ័យហេតុនេះ សូមមន្ទីរពាក់ព័ន្ធ រដ្ឋបាលក្រុង/ស្រុក និងប្រជាពលរដ្ឋ រៀបចំចាត់ចែង និងចូលរួម អនុវត្តសេចក្តីណែនាំនេះ ប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី
spot_img
×