គេហទំព័រ News.com.au ដកស្រង់ព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនឲ្យដឹងថា យន្តហោះអាមេរិក១គ្រឿងដែលចូលរួមក្នុងយុទ្ធនាការរុករកនាវាមុជទឹក ARA San Juan នៅថ្ងៃទី ២២/១១ បានរកឃើញវត្ថុចម្លែកនៅក្នុងសមុទ្រ។
ប្រព័ន្ធរ៉ាដារបស់យន្តហោះអាមេរិក ក៏បានរកឃើញតំបន់ “សញ្ញាកម្តៅ” មួយ ស្ថិតនៅជម្រៅ 70m ប្រៀបនឹងផ្ទៃទឹក។ ផ្អែមតាមព័ត៌មាននេះកងកម្លាំងសង្គ្រោះគិតថា វាជាសញ្ញានៃនាវា ARA San Juan ដែលបាត់ស្រមោល១សប្តាហ៍ហើយ។
តាម Mirror “សញ្ញាកម្តៅ” ហាក់ដូចជាបញ្ចេញពីផ្ទៃលោហៈមួយស្ថិតនៅតំបន់ចម្ងាយពីឆ្នេរសមុទ្រ Puerto Madryn អាហ្សង់ទីន ប្រមាណ 300km។ បណ្តាយន្តហោះ និងនាវាបានត្រូវកេណ្ឌប្រមូលមកកាន់តំបន់នេះ ដើម្បីពិនិត្យមើលថា វាពិតជាសញ្ញាពីនាវា ARA San Juan ដែរឬទេ។
ព័ត៌មានខាងលើត្រូវបានប្រកាសក្នុងសភាពដែលបណ្តាប្រទេសកំពុងរត់ប្រណាំងនឹងពេលវេលា ដើម្បីបង្កើនល្បឿនរុករក San Juan ។ បរិមាណអុកស៊ីហ្សែនអាចនៅសល់គ្រប់សម្រាប់ថ្ងៃ ២២/១១ ប៉ុណ្ណោះ។
មុននេះគេបានទទួលសញ្ញាឃើញវត្ថុផ្សេងៗ តែក្រោយការពិនិត្យវាពុំមែនចេញពីនាវា an Juan ទេ។