ផ្នូរប៉ារីស គឺជាដីអាថ៌កំបាំង គួរឲ្យខ្លាចបំផុតពិភពលោក ។ ដំបូងឡើយវាត្រូវបានកសាងដូចជារណ្តៅរ៉ែ តែក្រោយមកក៏ប្រែក្លាយជាកន្លែងតម្កល់អដ្ឋិធាតុ -ទី “ស្នាក់នៅ” របស់អដ្ឋិធាតុមនុស្ស ៦លាននាក់ នាចុងសតវត្សរ៍ទី ១៨ ។
បច្ចុប្បន្ននេះមានតែ១ផ្នែកតូចនៃផ្នូរតម្កល់អដ្ឋិធាតុនេះត្រូវបានបើកទ្វារឲ្យមហាជនបានទស្សនា ។ គេត្រូវដើរតាមល្អាងជ្រៅ ឆ្ងាយ “សន្លឹម” ១គួរឲ្យព្រឺឆ្អឹងខ្នង ។ ទីនោះអ្នកនឹងបានឃើញឆ្អឹងលលាដ៍ គ្រោងឆ្អឹង រាប់ពាន់តម្រៀបគរពីលើគ្នាយ៉ាងមានសណ្តាប់ធ្នាប់ ។
ខាងក្នុងល្អាងអដ្ឋិធាតុរបស់មនុស្ស៦លាននាក់ នៅ Paris -បារាំង ។
ប៉ុន្តែ ៩៩% នៃល្អាងដែលមានប្រវែង ២៧៤គីឡូ នេះ គឺជាទីហាមឃាត់មិនឲ្យបំពានដើម្បីធានាសុវត្ថិភាព ។ យ៉ាងនេះក្តីក៏នៅមានអ្នកលបលួចចូលក្នុងតំបន់ហាមឃាត់ធ្វើឲ្យ Cataflics -កងប៉ូលិសត្រួតពិនិត្យតំបន់នេះ ជួបប្រទះនូវការលំបាកយ៉ាងខ្លាំង ៕ ចន្ទ្រា