Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ជួប ជាមួយ​និស្សិត​អនុបណ្ឌិត ផ្នែក​គោលនយោបាយ​សាធារណៈ នៃ​សាកលវិទ្យាល័យ Brown នៃ​សហរដ្ឋអាមេរិក​

​ភ្នំពេញ​៖ លោក​រដ្ឋមន្ត្រី​បរិស្ថាន បន្ត​ដែរ​ថា សេរីភាព​ព័ត៌មាន បាន​ធ្វើ​ឱ្យ​សិស្ស​និស្សិត​មាន​ឱកាស​សិក្សា និង​បញ្ចេញ​នូវ​មតិយោបល់ សិក្សា​ស្វែងយល់​ពី​មេរៀន​ដែល​ខ្លួន​កំពុង​សិក្សា​តាម​រយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប ទូរស័ព្ទដៃ ស្មា​ត​ហ្វូន ជាដើម ដោយ​មិន ចាំបាច់​ទៅ​សាលា ឬ​បណ្ណាល័យ​ឡើយ​។​

​ទីស្តីការ​ក្រសួង​បរិស្ថាន នៅ ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៨ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ទទួល​ជួប​សំណេះសំណាល ជាមួយ​និស្សិត​អនុបណ្ឌិត​ចំនួន​១៨​នាក់ ផ្នែក​គោលនយោបាយ​សាធារណៈ នៃ​សាកលវិទ្យាល័យ Brown នៃ​សហរដ្ឋអាមេរិក ទាក់ទង​បញ្ហា​បរិស្ថាន ព្រៃឈើ និង​ផលប៉ះពាល់​បម្រែបម្រួល​អា​អាកាសធាតុ ដើម្បី​ចែករំលែក​បទពិសោធន៍​រវាង​បរិស្ថាន​សហរដ្ឋអាមេរិក និង​ប្រទេស​កម្ពុជា​។​

​ថ្លែង​នាឱកាស​នេះ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បានលើកឡើង​ពី​ប្រពៃណី និង​វប្បធម៌​ដ៏​រុងរឿង​របស់​ប្រទេស​កម្ពុជា ការផ្លាស់ប្តូរ​ប្រព័ន្ធ​រដ្ឋាភិបាល ក៏ដូចជា​ភាព​រីកចំរើន​ក្នុង​រយៈពេល ២០​ឆ្នាំ​ចុងក្រោយ​នេះ​របស់​កម្ពុជា ហើយ​ដោយសារតែ​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ ធ្វើឱ្យ​យុវជន​កម្ពុជា មាន​ឱកាស​ច្រើន​ដូច​នៅ​បណ្តា​ផ្សេង​ដែរ ក្នុង​ការសិក្សា​ស្វែងយល់​ពី​របៀប​រស់នៅ ធ្វើការ និង​អភិវឌ្ឍ​ខ្លួន​សម្រាប់​បំរើ​ប្រយោជន៍​ដល់​ប្រទេសជាតិ​។​

​លោក ក៏បាន​លើកឡើង​ពី​គោលនយោបាយ​របស់​ក្រសួង បរិស្ថាន នៅក្នុង​កិច្ច​គាំពារ​បរិស្ថាន អភិរក្ស​ធនធាន​ព្រៃឈើ អភិរក្ស​ជីវៈចម្រុះ ដើម្បី​ធានា​នូវ​និរន្តរភាព បរិស្ថាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ទាំងនេះ គឺជា​ការ​ចែករំលែក​នូវ​ព័ត៌មាន ដល់​និស្សិត​អនុបណ្ឌិត ចំនួន​១៨​នាក់ ផ្នែក​គោលនយោបាយ​សាធារណៈ នៃ​សាកលវិទ្យាល័យ Brown នៃ​សហរដ្ឋអាមេរិក​ផងដែរ​៕ ​ដោយ​៖​កូឡាប​

   

×