Friday, September 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទប្រទូស្តកេរ្ត៌ខ្មាសក្មេងស្រីជាអានីតិជននៅក្នុងផ្ទះ

កណ្តាល ÷សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់នៅព្រឹកថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២៤ ពីបទប្រទូស្តកេរ្ត៌ខ្មាសលើ ក្មេងស្រីជាអានីតិជន នៅក្នុងផ្ទះរបស់នាងនៅវេលាម៉ោង ១៦និង១៥នាទី ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២៤ នៅចំណុច ផ្ទះក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ ការចាប់ខ្លួនជនសង្ស័យ ក្រោយពេលម្តាយកុមារីរងគ្រោះមកដាក់បណ្តឹងនៅប៉ុស្តិ៍នគរបាលព្រែកឬស្សី ។  

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានប្រាប់អោយដឹងថា ក្មេងស្រីរងគ្រោះ ជាអានីតិជន ឈ្មោះ អ ស ភ ក ក អាយុ១២ឆ្នាំ មានមុខរបរជាសិស្ស មានទីលំនៅ ភូមិសង្កាត់កើតហេតុ ។ ចំនែកជនសង្ស័យជាបុរសវ័យចំណាស់ឈ្មោះ ទួត សំអឿន អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្ថិតក្នុងភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មានមុខរបរជាមន្ត្រីរាជការ ។

លោកអធិការបានបញ្ជាក់បន្ថែមថា យោងលើពាក្យបណ្តឹងរបស់ម្តាយកុមារីរងគ្រោះ( ម្តាយជាកម្មការនីរោងចក្រ ឪពុកជាសន្តិសុខស្ថានទូតមួយ) បានអោយដឹងថា ÷ កាលពីវេលាម៉ោង ១៦និង១៥នាទីថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២៤ ជនសង្ស័យបានជិះម៉ូតូមកផ្ទះកុមារីរងគ្រោះដើម្បីមកធ្វើComputer អោយកូនស្រីរបស់គាត់ ហើយដោយឃើញកុមារីរងគ្រោះនៅផ្ទះម្នាក់ឯងកំពុងលាងចាននៅផ្ទះបាយ ជនសង្ស័យក៏បើកទ្វារចូលទៅចាប់កាន់ដៃនាង មកអង្គុយកន្លែងតុបាយដោយអោបថើបព្រមទាំងយកដៃស្ទាបកេរ្ត៍ភេទកុមារីរងគ្រោះពីលើសំពត់ថែមទៀត គាប់ជួនពេលនោះ ម្តាយកុមារីរងគ្រោះចេញពីធ្វើការមកទាន់ ជនសង្ស័យក៏ងើបស្ទុះទៅកន្លែងតុComputer វិញ ។ លុះព្រឹកថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២៤ ម្តាយកុមារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលព្រែកឬស្សី អោយឃាត់ខ្លួនជនសង្ស័យយកមកសួរនាំនៅប៉ុស្តិ៍ ។

តាមការសាកសួររបស់សមត្ថកិច្ចជនសង្ស័យបានសារភាពថា ពិតជាបានធ្វើសកម្មភាពយកដៃស្ទាបកេរ្ត៍ភេទក្មេងស្រីជនរងគ្រោះប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×