បណ្តារូបភាព ដែលយកចេញពីវីដេអូខ្លីៗ នៃមន្ត្រីភូមិ Jiangsu ម្នាក់ ត្រូវបានបញ្ចេញនៅលើអ៊ិនធើរណែត បានបង្ហាញឲ្យឃើញបុរសខិលនឹងស្រីរូបនេះ លូកស្ទាបច្របាច់ញីញក់សព្វត្រង់តំបន់ស្រើបស្រាលរបស់ស្រីស្អាតម្នាក់យ៉ាងសប្បាយ ខណៈឲ្យគ្នីគ្នារបស់ខ្លួនថតវីដេអូ ។
ទង្វើមិនសមរម្យរបស់មន្ត្រីស៊ីវិលចិនរូបនេះ បានបង្កឲ្យមានការស្អប់ខ្ពើមយ៉ាងខ្លាំង ពីសំណាក់មនុស្សជាច្រើន និងចុងក្រោយ មន្ត្រីនេះត្រូវបានផ្អាកពីការងារ ដោយគណៈកម្មាធិការអធិការកិច្ចវិន័យស្រុក Rugao ដើម្បីស៊ើបអង្កេតបន្ថែម ។ ជាក់ស្តែង បុរសរូបនេះមានទាំងប្រពន្ធ និងកូនធំៗទៅហើយ មិនគួរណាទៅធ្វើរឿងសប្បាយខាងក្រៅជាមួយស្រីផ្សេងបែបនេះ ។
គួរបញ្ជាក់ថា វីដេអូ៣ដែលត្រូវបានចែករំលែក ដែលនីមួយៗមានរយៈពេលប្រហែល ១ នាទី និង ២០ វិនាទី, ២ នាទី និង២០វិនាទី និង៤៤វិនាទី បានបង្ហាញឲ្យឃើញពុំមែនមានតែបុរសនេះម្នាក់ឯងប៉ុណ្ណោះទេ ដែលបានធ្វើសកម្មភាពមិនសមរម្យនេះ ជាមួយស្ត្រីបម្រើផ្លូវកម្សាន្តម្នាក់ ។ នៅក្នុងវីដេអូនោះ បុរស២នាក់ដទៃទៀត ក៏ត្រូវបានឃើញចូលរួមព្យាយាមលូកស្ទាបចុងសុដន់របស់ស្ត្រីនោះដែលកំពុងបង្ហាញ ។
ស្ត្រីនេះដែលបានសើចយ៉ាងរីករាយទៅនឹងទង្វើគួរឲ្យស្អប់ខ្ពើមរបស់បុរសនេះ ត្រូវបានអ្នកលេងអ៊ិនធើរណែត បានសន្មត់ថា នាងគឺជាស្រីពេស្យាតែម្តង ។ ព្រោះថា ស្ត្រីរូបនេះក៏ហាក់បង្ហាញការពេញចិត្តនឹង «ការលូកស្ទាប» ជាមួយបុរសរូបនេះផងដែរ ។
នៅចំណុចមួយ មន្ត្រីខិលរូបនេះ ត្រូវបានឃើញយកដៃលូកស្ទាបសុដន់របស់នាង ខណៈមិត្តភក្តិ២នាក់របស់គាត់ បានព្យាយាមចាប់ទាញខោរបស់នាងស្រាតបញ្ចេញកំប៉េះគូទរបស់នាងដែលស្លៀកលីអូពណ៌ស្លាបកំភេន ។
សូមបញ្ជាក់ថា វីដេអូទាំងនោះ ត្រូវបាន YouTube បិទចោលអស់ហើយ ព្រោះតែបានបំពានទៅនឹងច្បាប់គោលការណ៍របស់ពួកគេ ៕ ឧត្តម (worldofbuzz)