Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រើ​ពេល​ត្រឹម ៥​នាទី អាចរំលាយ​សាច់​បង្កក ដែល​ក្លាយជា “​ទឹកកក​” មក​ធ្វើ​ម្ហូប​បាន​ហើយ​

​ធម្មតា​សាច់​ដែល​អ្នក​បង្កក​ទុក​ក្នុង​ទូរ​ទឹកកក វា​នឹង​រឹង​ដូច​ដុំ​ទឹកកក ហើយ​មិន​ងាយ​រលាយ​មក​សភាព​ដើម​ភ្លាមៗ​បានទេ ។

​ប្រិយមិត្ត​ភាគច្រើន​តែង​យក​វា​មក​ដាក់​ត្រាំ​ទឹក​បែបនេះ វា​មិន​ត្រឹម​រលាយ​យឺត ថែម​ទាំង​បាត់បង់​ក្លិន គុណភាព​របស់​សាច់​ទៀត ។ ខាងក្រោម​ជា​វិធី​មួយ​ជួយ​ប្រិយមិត្ត​បញ្ចៀស​បាន​គុណវិបត្តិ​ខាងលើ ។​

​ពិត​ណាស់​បើ​អ្នក​មាន​ពេល​នោះ គឺ​ទុក​វាឲ្យ​រលាយ​ធាតុក​កត្រជាក់​សន្សឹ​មៗ​តាម​ធម្មតា ពិតជា​ល្អ ។ ការធ្វើ​ឲ្យ​សាច់​ប្រែប្រួល​សីតុណ្ហភាព​លឿន​តាម​អ្នកជំនាញការ​នោះ​វា​ធ្វើឲ្យ​សាច់​បាត់បង់​សារធាតុបំប៉​ន​មួយចំនួន ។​

​ការ​រលាយ​បង្ក​កដោយ​ទឹក​ត្រជាក់ អាច​ធ្វើទៅបាន​លុះត្រា​សាច់​ទាំងនោះ​ត្រូវបាន​វេច​ខ្ចប់​ជិត​ដោយ​ថង់​នីឡុង ។​

​ពុំនោះសោត​មាន​វិធី​ម្យ៉ាង​អាច​ជួយ​អ្នក​ដោយ​តម្រូវ​មាន​ឆ្នាំង​ធ្វើ​ពី​អាលុយមីញ៉ូម ឬ​អ៊ី​ណុ​ក ឬ​ឆ្នាំង​អ៊ី​ណុ​ក ដែល​មាន​បាត​ស្មើ​នឹង​ទម្រ​ដាក់​អាហារ​ធ្វើ​ពី​អ៊ី​ណុ​កមួយ​ក៏​បាន ។​

​វិធី​អនុវត្ត ៖ ឆ្នាំង​ទី​១ (​ឬ​ទម្រ​ដាក់​អាហារ​) ដាក់​ផ្កាប់​ចុះ (​ដូច​រូប​) រួច​យក​ដុំ​សាច់​មក​ដាក់​ពីលើ ហើយ​យក​ឆ្នាំង​១​ដែល​មាន​ដាក់​ទឹក​ក្តៅ​មក​សង្ក​ត់ ។​

​រង់ចាំ​ពី ៥-១០​នាទី (​អាស្រ័យ​លើ​កម្រាស់​សាច់​) ។ បន្ទាប់​មក​អ្នក​អាច​យក​វា​ទៅ​ធ្វើ​ជា​អាហារ​បាន​ហើយ ។​

​សាកល្បង​មើល មាន​ទៅ​អស់​អី​ប្រិយមិត្ត​ពិតជា​ភ្ញាក់ផ្អើល !

​ចន្ទ្រា​

×