Friday, September 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា បើកវគ្គបណ្តុះបណ្តាល ស្តីពីការទូតអាហារកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបើកវគ្គ បណ្តុះបណ្តាលស្តីពី ការទូតអាហារកម្ពុជា ក្រោមមូលបទ «ការលើកកម្ពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការ តាមរយៈម្ហូបអាហារ» នៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។ វគ្គបណ្តុះបណ្តាលនេះត្រូវបានសហការរៀបចំដោយវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ និងមូលនិធិអាស៊ីប្រចាំប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ១៩-២១ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ និងខេត្តកំពត។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងផ្សព្វផ្សាយម្ហូបអាហារខ្មែរ និងផ្តល់ឱកាសដល់មន្ត្រីការទូតបរទេសនៅកម្ពុជា ទទួលបានបទពិសោធន៍នៃការធ្វើម្ហូបខ្មែរដំបូង រួមទាំងបន្ថែមនូវចំណេះដឹងដល់ពួកគាត់អំពីវប្បធម៌ម្ហូបអាហារកម្ពុជា ពោលគឺ ភាពពិសេសប្លែកពីគេ ភាពល្អឥតខ្ចោះ និងកេរដំណែលមរតកម្ហូបអាហារខ្មែរមិនអាចកាត់ថ្លៃបានរាប់ពាន់ឆ្នាំមកហើយ។ កម្មវិធីនេះ ក៏ផ្តល់នូវកាលានុវត្តភាពដ៏ល្អសម្រាប់ការលើកកម្ពស់មិត្តភាព និងផ្សារភ្ជាប់ទំនាក់ទំនងរវាងអង្គទូតបរទេសនៅកម្ពុជាជាមួយប្រជាជនកម្ពុជាផងដែរ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×